ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម

2026/08/06 04:19:17 pm        148

ការប្រកួតបើករដូវកាលពានរង្វាន់ គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៦ រវាង​ក្លិប​ព្រះខ័ន​រាជស្វាយរៀង និង វិសាខា នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហាខាងមុខ ពោលគឺធ្វើឡើង ១​សប្ដាហ៍​មុនលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៦/២៧ ចាប់ផ្ដើមការប្រកួតជាផ្លូវការ។

យោង​តាមសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានបើករដូវកាលនេះ នឹង​រៀប​ចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការ​រំពឹង​អាច​ទាក់​ទាញ​ទស្សនិក​ជន​ចូល​រួម​ទស្សនាច្រើនកុះករ ដើម្បីអបអរសាទរកាលបើករដូវកាលថ្មីផង ក៏ដូចជា​បាន​ទស្សនាការ​បង្ហាញ​សមត្ថភាព​ក្រុម​ខ្លាំងទាំងពីរផង។

ជាការពិតព្រះខ័នរាជស្វាយរៀង គឺជាក្រុមជោគជ័យគេក្នុងប៉ុន្មានរដូវកាលចុងក្រោយ ហើយក្លិបបាននឹងកំពុងពង្រឹងភាពខ្លាំងបន្ថែមទៀត សម្រាប់ត្រៀមនារដូវកាលថ្មី ទាំងពានក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ តាមរយៈការផ្លាស់ប្ដូរ ក៏ដូចជានាំចូលកីឡាករមានគុណភាពខ្ពស់ ទាំងខ្មែរ និងបរទេស ដើម្បីបង្កើនការប្រកួតប្រជែងកាន់តែខ្ពស់ថែមទៀត។

ចំណែកវិសាខា ក៏មិនចាញ់ព្រះខ័នរាជស្វាយរៀង ដែរ ពិសេសក្រោយពួកគេរបូតកៅអី Top-6 កាលពីរដូវកាលមុន បានធ្វើឲ្យពួកគេខំប្រឹងពង្រឹងក្រុមទ្វេដង ជាក់ស្ដែងវិសាខា រុះរើសកីឡាករបរទេសទាំងអស់ ហើយនាំចូលកីឡាករបរទេសថ្មីៗ ដែលមានបទពិសោធន៍ជោគជាំមកជួយក្រុម ដើម្បីឈានទៅសម្រេចគោលដៅស្វែងរកពានលីគជាលើកដំបូង។

ផ្អែកលើកត្ដាទាំងនេះ គេរំពឹងថា ជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងទាំងពីរ នឹងផ្ដល់នូវការប្រកួតប្រជែងដ៏រំភើប ជាមួយគុណភាពកម្រិតខ្ពស់ សម្រាប់ទស្សនិកជន ហើយក៏ជាឱកាសមាសសម្រាប់ព្រះខ័នរាជស្វាយរៀង និង វិសាខា ក្នុងការតេស្ដប្រព័ន្ធលេង ក៏ដូចជាភាពស៊ីចង្វាក់គ្នារវាងកីឡាករចាស់ និងថ្មី មុនឈានចូលដល់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនៅសប្ដាហ៍បន្ទាប់ផងដែរ។

ជាមួយការប្រកួតពានរង្វាន់បើករដូវកាល គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៦ នេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានប្រកាសលក់សំបុត្រចំនួន ២ប្រភេទ រួមមានប្រភេទទី១ តម្លៃ ១០,០០០រៀល និងប្រភេទទី២ តម្លៃ ៨,០០០រៀល។ ក្រោយបញ្ចប់ការប្រកួតនេះ នឹងឈានចូលដល់ការប្រកួតផ្លូវការ នៃលីគកំពូលកម្ពុជាំ ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញាខាងមុខ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
2026/08/06 04:37:14 pm        125
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/08/06 03:52:58 pm        117
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle
2026/08/06 02:42:10 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន

2026/08/06 06:47:07 pm
​សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
2026/08/06 06:43:56 pm
​អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm
​ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានដាក់ពង្រាយនៅទីក្រុងតៃប៉ិ អំឡុងសមយុទ្ធយោធាប្រចាំឆ្នាំ
2026/08/06 05:37:20 pm
​មនុស្សយ៉ាងហោច៦នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលផ្ទះនៅភាគខាងជើងប្រទេសឥណ្ឌា
2026/08/06 05:35:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm