គណបក្សនយោបាយ មានសុទិដ្ឋិនិយម​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភានាចុងខែសីហានេះ

2026/08/06 04:51:11 pm        169

ប្រធានគណបក្សនយោបាយនានាមានសុទិដ្ឋិនិយមដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ​ប្រធានសភានៃអន្តរសភាជាលើកទី២ នៅចុងខែសីហានេះ។ តាមរយៈសន្និសីទនេះ ប្រទេស​កម្ពុជានឹងទទួលបានផលវិជ្ជមានជាច្រើន។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី០៦ខែសីហានេះ បាន​ប្រាប់​BTV​ថា«សម្រាប់ខ្ញុំយល់ឃើញថា មានកក្តាចំនួន៤ចំណុច ដែលជំរុញឱ្យប្រទេស​កម្ពុ​ជា​ទទួល​បាន​នូវ​ការ​រៀបចំធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលក្នុង​នោះ​រួម​មាន​៖ ទី១.ប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខល្អពេញលេញ ទី២.​ភាព​រីក​ចម្រើន ​និងភាពសកម្មផ្នែកការទូតសភា ទី៣.បទពិសោធខ្ពស់លើការបញ្ចប់ជម្លោះ និងការ​កសាង​សន្តិភាព និងទី៤.មានសមត្ថភាពខ្ពស់ក្នុងការរៀបចំឱ្យមានសុខសុវត្ថិភាពក្នុងដំណើរសន្និសីទ»។ លោកបន្តថា«ទាំង៤ចំណុចនេះ គឺជាទំនុកចិត្ត និងសុវត្ថិភាព​ដ៏​ខ្ពស់​បំផុត​របស់​ឥស្សរជន​ជាន់​ខ្ពស់​ក៏​ដូចជាស្ថាបនិកនីតិប្បញ្ញាត្តិ ដែលអញ្ជើញមកចូលរួមក្នុងសន្និសីទដែលប្រទេសកម្ពុជារៀបចំ ហើយ តាមរយៈសន្និសទីនេះ ប្រទេសកម្ពុជា​នឹង​មានកិត្យា​នុ​ភាព​កាន់​តែ​ខ្លាំង​ទៅ​លើ​ឆាក​អន្តរជាតិ»​។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានលើកឡើងថា «នៅពេលខាងមុខនេះ ប្រទេសកម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ដែលបានឆ្លុះបញ្ចាំថា ប្រទេសកម្ពុជាមានភាពស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ក្នុងនាមប្រទេសមួយជាសមាជិកនៃអង្គការសហប្រជាជាតិ ជាពិសេសទាក់ទងនឹងយន្តការច្បាប់»។

 លោកបានបន្តថា «យន្តការច្បាប់ជាទូទៅបណ្តាប្រទេសមួយចំនួនតែងតែគិតថា បណ្តាប្រទេសខ្លះ ក្រីក្រហ្នឹង គឺយន្តការច្បាប់មានការទន់ខ្សោយ មានការខ្វះខាត តែការពិតយន្តការច្បាប់នៅក្នុងពិភពលោកក៍ដូចជាប្រទេសកម្ពុជាវាមិនមែនជាការខ្វះខាតអីទេ មានន័យថា ការធានានៃការអនុវត្តច្បាប់នៃនិរន្តរភាពច្បាប់ តាមរយៈយើងរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញថាប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជាយើងចាប់ផ្តើមពង្រឹងទៅមុខបន្តទៀត ដើម្បីទទួលបានការគាំទ្រជាអន្តរជាតិ»។

ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ដោយមានបណ្តាមេដឹកនាំប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា នឹងអញ្ជើញមកចូលរួមក្នុងសន្និសីទនេះ។ មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទដ៏មានសារសំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។

គួរបញ្ជាក់ដែរថា សន្និសីទប្រធានសភានៃអន្តរសភាគឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានា ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល៕ អត្ថបទ៖ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm        85
មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជា​ជំហានថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា
2026/08/06 05:23:30 pm        161
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
2026/08/06 05:18:19 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន

2026/08/06 06:47:07 pm
​សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
2026/08/06 06:43:56 pm
​អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm
​ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានដាក់ពង្រាយនៅទីក្រុងតៃប៉ិ អំឡុងសមយុទ្ធយោធាប្រចាំឆ្នាំ
2026/08/06 05:37:20 pm
​មនុស្សយ៉ាងហោច៦នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលផ្ទះនៅភាគខាងជើងប្រទេសឥណ្ឌា
2026/08/06 05:35:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm