មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជា​ជំហានថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា

2026/08/06 05:23:30 pm        162

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួ​ងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធស្ថានកុងស៊ុលកិត្តិយសស្រីលង្កា នៅ​សណ្ឋាគារ​ Raffles Hotel Le Royal រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ E.A.S. Wijayanthi Edirisinghe ឯក​អគ្គ​រដ្ឋ​ទូតស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Pily WONG កុងស៊ុល​កិតិ្តយស​តែង​តាំង​ថ្មី ​ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់​ពី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ។

ក្នុង​សុន្ទរកថាបើកក្នុងពិធី ឯកឧត្តមបណ្ឌិត អ៊ុន ឃាង បានគូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ជំរុញ​មិត្តភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស្រីលង្កា។ ការបង្កើតស្ថាន​កុងស៊ុល​កិត្តិយស​ស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា បន្ថែម​ទៀត។ លើសពីនេះ ស្ថានកុងស៊ុលកិត្តិយសនេះ នឹងដើរតួនាទី​ជាស្ពាន​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសម្រួលដល់អាជីវកម្ម និងទេសចរណ៍ ការ​ជំរុញ​ការ​ផ្លាស់​ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ និងផ្តល់ការគាំទ្រលើកិច្ចការកុងស៊ុល ដល់ប្រជា​ពលរដ្ឋ​នៃ​ប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុង​ពិភាក្សាស្វែងរកពេលវេលាសមស្រប ដើម្បីរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ឱ្យ​បាន​ឆាប់​បំផុតតាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm        85
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
2026/08/06 05:18:19 pm        145
ជំនួយស្បៀងអាហាររបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ត្រូវបានជូនដល់ដៃវីរកងទ័ពសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ
2026/08/06 05:15:54 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្ត្រាលីធានា​ទទួល​បាន​​មីស៊ីលអាមេរិក ស្រប​ពេលមានក្ដី​បារម្ភ អំពីការផ្គត់ផ្គង់

2026/08/06 06:48:01 pm
​ទូរទស្សន៍៖ នាវាពាណិជ្ជកម្មយ៉ាងតិច ១០ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ១ថ្ងៃកន្លងមក
2026/08/06 06:47:35 pm
​លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន
2026/08/06 06:47:07 pm
​សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
2026/08/06 06:43:56 pm
​អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm