«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើក​កម្ពស់​ជីវភាព​សហគមន៍​ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

2026/08/07 11:21:24 am        168

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ និងអង្គការឃែរ (CARE) លើការអនុវត្តគម្រោងមេគង្គរីកចម្រើន» នៅក្នុង​ខេត្ត​រតនគិរី និងខេត្តមណ្ឌលគិរី។

អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្មលោក ជាក់ ម៉េងហៀង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តទាំង២ លោក ភឿន សុខចាន់ ប្រធាន​ស្តី​ទីអង្គការឃែរ កម្ពុជា ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ និង​មន្ត្រី​កសិកម្មឃុំ សរុបប្រមាណ១៦០រូប។

«គម្រោងមេគង្គរីកចម្រើន» ដែលទទួលបានការគាំទ្រថវិកាពី​រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ «ភាពជាដៃគូមេគង្គ–អូស្ត្រាលី» ត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើការជាមួយសហគមន៍​ជនជាតិភាគតិច ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​ធាតុ។ លើកកម្ពស់បច្ចេកទេសកសិកម្មឆ្លាតវៃ គាំទ្រជីវភាព បង្កើន​​ប្រាក់ចំណូល និងសុវត្ថិភាពស្បៀងអាហារក្នុង​សហ​គមន៍។ លើកកម្ពស់បរិយាបន្នសង្គម ដោយធានាថា ស្ត្រី យុវជន និងជនមានពិការភាព មានឱកាសចូលរួមយ៉ាងសកម្ម និងមាន​សំឡេ​ងក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ និង​កសិកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូស​បញ្ជាក់​អំពីតួនាទីរបស់មន្ត្រីកសិកម្មឃុំ ដែលតភ្ជាប់គោល​នយោ​បាយរបស់រាជរដ្ឋាភិបាលទៅកាន់កសិករផ្ទាល់ ដើម្បីធានាថា សេវាកម្មកសិកម្មត្រូវបានផ្តល់ជូនចំតម្រូវការជាក់ស្តែងរបស់សហគមន៍។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើថា៖ «យើង​ត្រូវ​ខិតខំគាំទ្រកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម លើក​កម្ពស់​គុណភាពកសិផល បង្កើនផលិតភាព និងជំរុញការអនុវត្ត​វិធី​សាស្ត្រកាត់បន្ថយសារធាតុគីមី ដោយជំនួសមកវិញនូវ​ដំណោះ​ស្រាយតាមបែបធម្មជាតិ។ ការងារនេះនឹងរួមចំណែក​យ៉ាង​សំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនកសិករ និងការ​កសាង​ប្រព័ន្ធកសិកម្មប្រកបដោយចីរភាព»។

សូមជម្រាបជូនថា សិក្ខាសាលាដែលធ្វើរយៈពេល២ថ្ងៃនេះ បានផ្តល់ជាវេទិកាពិភាក្សាយ៉ាងផុសផុល និងបើកចំហ ដើម្បីឱ្យ​ភាគីពាក់ព័ន្ធពិនិត្យលើបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ និងមេរៀនជោគជ័យកន្លងមក ព្រមទាំងពង្រឹងកិច្ចសម្រប​សម្រួល​ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅរួមគ្នាកំណត់​ទិសដៅអាទិភាពសម្រាប់ដំណើរការគម្រោងក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀត៕

អត្ថបទដែលទាក់ទង

សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
2026/08/07 12:56:12 pm        94
កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%
2026/08/07 12:44:52 pm        116
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖«សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ»
2026/08/07 12:38:15 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

2026/08/07 01:00:20 pm
​សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
2026/08/07 12:56:12 pm
​កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%
2026/08/07 12:44:52 pm
​រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖«សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ»
2026/08/07 12:38:15 pm
​កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
2026/08/07 12:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm