កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

2026/08/07 12:28:41 pm        144

ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships & 3rd Asian Youth HAPKIDO Championships 2026) នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចិនហុងកុង ។

កិច្ចសម្ភាសន៍កាលពីល្ងាចម្សិលមិញ ប្រធានសហព័ន្ធស្តីទី លោក គួច ហុងជៀក បានបញ្ជាក់ថា ពិតជាអួរដើមករ ព្រោះឃើញថាកីឡាករហាប់គីដូកម្ពុជាមានចិត្តមុះមុត ត្រៀមរួចរាល់ក្នុងការចូលរួមការប្រកួតនេះ អ្វីដែលសំខាន់នោះកីឡាករ កីឡាករិនី បានចូលរួមចំណែកថវិការផ្ទាល់ខ្លួនខ្លះៗដើម្បីធ្វើដំណើរស្វែងរកមេដាយជូនជាតិ។

លោក គួច ហុងជៀក បញ្ជាក់ទៀតថា ដោយមានបទពិសោធន៍ និងការខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក យើងសង្ឃឹមថាកីឡាករ កីឡាការិនី ចេញទៅប្រកួតលើកនេះ នឹងទទួលបានជោគជ័យពិតជាមិនខាន។ លោកបានផ្តាំផ្ញើដល់អត្តពលិកទាំងអស់ត្រូវថែរក្សាសុខភាព ជាពិសេសត្រូវត្រួតពិនិត្យឯកសារធ្វើដំណើរឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែល លោក គង់ ចាន់ទីណា អគ្គលេខាធិការកីឡាហាប់គីដូកម្ពុជា បានឲ្យដឹងថា យោងលិខិតអញ្ជើញ របស់សមាគមហាប់គីដូហុងកុង សហព័ន្ធបានសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន១៨នាក់ចូលរួមជាផ្លូវការ ។ ហើយសហព័ន្ធបានគោរពស្នើសុំដល់ ក្រសួងអប់រំ យុវជន និងកីឡា ឧបត្ថម្ភប្រាក់ហោប៉ៅដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន១៨នាក់ ចំណែកការចំណាយលើសំបុត្រយន្តហោះទៅមក ការហូបចុក ស្នាក់នៅ និងការចំណាយផ្សេងៗ ជាបន្ទុករបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក៏ដូចជាកីឡាករ។

សូមបញ្ជាក់ថា ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ នៅចិនហុងកុង ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ ដល់១៧ ខែ សីហា លើ៦វិញ្ញសា៕

អត្ថបទដែលទាក់ទង

Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
2026/08/07 01:00:20 pm        102
Real Madrid សម្រេចការផ្ទេរ Yan Diomande ក្នុងតម្លៃអាចកើនដល់ ១២០ លានផោន បំបែកកំណត់ត្រាកីឡាករអាហ្វ្រិកថ្លៃបំផុត
2026/08/07 11:32:19 am        139
ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ
2026/08/07 11:01:50 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ការនិងឈានទៅលុបបំបាត់ពលកម្មកុមារ ព្រមទំាងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង

2026/08/07 01:36:16 pm
​ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​
2026/08/07 01:08:55 pm
​អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
2026/08/07 01:07:24 pm
​Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
2026/08/07 01:00:20 pm
​សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
2026/08/07 12:56:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm