Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

2026/08/07 01:00:20 pm        136

ក្លិបបាល់ទាត់ Leeds United បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកអ្នកចាំទី James Trafford ពី Manchester City ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនដល់ ៤៥ លានផោន។

អ្នកចាំទីជម្រើសជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ បានចាកចេញពីកីឡដ្ឋាន Etihad ត្រឹមមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី Manchester City បានប្រើលក្ខខណ្ឌទិញត្រឡប់ពី Burnley ក្នុងតម្លៃ ២៧ លានផោនកាលពីរដូវក្តៅឆ្នាំមុន។

ទោះបី Trafford មិនទាន់អាចក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ City បានក៏ដោយ ប៉ុន្តែរូបគេបានបង្ហាញខ្លួនសរុប ១៧ ប្រកួត កាលពីរដូវកាលមុន ក្នុងនោះមាន ៤ ប្រកួតនៅ Premier League ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមឈ្នះពាន League Cup និង FA Cup។

ការផ្ទេរទៅកាន់ Leeds កើតឡើងបន្ទាប់ពី Manchester City បាននាំយកអ្នកចាំទីជើងឯក UEFA Champions League, Gianluigi Donnarumma មករួមក្រុមកាលពីខែកញ្ញាឆ្នាំមុន ដែលធ្វើឱ្យឱកាសរបស់ Trafford ក្នុងការក្លាយជាអ្នកចាំទីដៃទីមួយរបស់ក្លិបបាត់បង់។

កិច្ចព្រមព្រៀងនេះក៏បានបង្កើត កំណត់ត្រាថ្មីសម្រាប់អ្នកចាំទីជនជាតិអង់គ្លេស ដោយមានតម្លៃផ្ទេរខ្ពស់ជាងកំណត់ត្រាចាស់ ៣០ លានផោនដែល Everton ទិញ Jordan Pickford ពី Sunderland កាលពីឆ្នាំ ២០១៧។

លើសពីនេះ Trafford ក៏បានក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ នៅពីក្រោម Kepa Arrizabalaga (៦៨ លានផោន) និង Alisson Becker (៦២ លានផោន)។

Trafford គឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Manchester City។ មុនពេលផ្ទេរទៅ Burnley ក្នុងឆ្នាំ ២០២៣ គេធ្លាប់ត្រូវបានដាក់ឱ្យ Accrington Stanley និង Bolton ខ្ចីជើង ដើម្បីទទួលបានបទពិសោធន៍។ ក្នុងអំឡុងពេលលេងឱ្យ Burnley អ្នកចាំទីរូបនេះបានបង្ហាញខ្លួនសរុប ៧៣ ប្រកួត មុនពេល City ប្រើសិទ្ធិទិញត្រឡប់វិញ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
2026/08/07 12:28:41 pm        169
Real Madrid សម្រេចការផ្ទេរ Yan Diomande ក្នុងតម្លៃអាចកើនដល់ ១២០ លានផោន បំបែកកំណត់ត្រាកីឡាករអាហ្វ្រិកថ្លៃបំផុត
2026/08/07 11:32:19 am        141
ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ
2026/08/07 11:01:50 am        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា៖«ដើមឈើមួយដើមៗ សុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន»

2026/08/07 02:03:32 pm
​កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹង-ពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យការពារជាតិ
2026/08/07 02:00:55 pm
​រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា
2026/08/07 01:54:40 pm
​អ្នកវិភាគនិងពលរដ្ឋ៖ សារទុក្ខរបស់កម្ពុជាក្រោមការឈ្លានពានពីថៃ កំពុងទទួលបានសំឡេងបន្ទរពីអន្តរជាតិ
2026/08/07 01:50:18 pm
​ក្រសួងការងារ ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ការនិងឈានទៅលុបបំបាត់ពលកម្មកុមារ ព្រមទំាងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង
2026/08/07 01:36:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm