កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់

2026/08/07 02:37:22 pm        208

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែសីហានេះ ដែលជាជំនួបបិទបញ្ចប់ពូលA ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ My Dinh នាទីក្រុងហាណូយ ប្រទេសវៀតណាម។

ទោះបីនេះជាការប្រកួតបង្គ្រប់កិច្ច ដ្បិតក្រុមគោព្រៃកម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ប៉ុន្ដែលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែចាត់ទុកនេះជាការប្រកួតដ៏សំខាន់ ដោយលោករំពឹងកូនក្រុមនឹងធ្វើបានល្អទៀតផង។

នៅក្នុងសន្និសីទសាព័ត៌មានមុនការប្រកួតលោក Koji ថា ថ្វីត្បតិកម្ពុជាបានអស់ឱកាសបន្ដដំណើរទៅមុខក្នុងពានបាល់ទាត់អាស៊ានឆ្នាំនេះក៏ដោយ ប៉ុន្ដែការប្រកួតទល់ក្រុមជម្រើសជាតិវៀតណាម នៅតែជាការប្រកួតដ៏សំខាន់មួយ ដែលលោកចង់ឃើញកីឡាករបង្ហាញទម្រង់លេងឲ្យបានល្អបំផុត។

គ្រូបង្វឺកជនជាតិជប៉ុនដដែល សង្ឃឹមទៀតថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងជាឱកាសសម្រាប់កីឡាករ ក្នុងការបង្ហាញសមត្ថភាពឲ្យបានពេញលេញ ដើម្បីទទួលបានការកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិក្នុការប្រកួតលើកក្រោយៗទៀត។

សូមបញ្ជាក់ថា កម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីសល់ ១ប្រកួតក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ រកបាន ៣ពិន្ទុ ដោយកំពុងឈរលេខ៤ បណ្ដោះអាសន្ន តាមពីក្រោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលរកបាន ៦ពិន្ទុ គ្រាដែលវៀតណាម និងសិង្ហបុរី រកបាន ៧ពិន្ទុស្មើគ្នា។ 

ដំណាលគ្នា នៅរាត្រីថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិសិង្ហបុរី ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ២០២៦ នេះផងដែរ៕អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
2026/08/07 02:56:57 pm        80
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
2026/08/07 01:00:20 pm        175
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
2026/08/07 12:28:41 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកកាត់បន្ថយការនាំចូលប្រេងពីអារ៉ាប៊ីសាអ៊ូឌីតដល់សូន្យ ជាលើកដំបូង ក្នុងរយៈពេល៤០ឆ្នាំ

2026/08/07 03:32:57 pm
​កងរក្សាសន្តិភាពUN៖ អ៊ីស្រាអែលបង្កើនសកម្មភាពយោធាខ្លាំងបំផុតនៅលីបង់ ចាប់តាំងពីបទឈប់បាញ់ខែមិថុនា
2026/08/07 03:28:55 pm
​អ្នកជំនាញUN ជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការរើសអើង និងកំណត់គោលដៅលើក្រុមជនភាគតិច
2026/08/07 03:22:19 pm
​សមាជិកសភារបស់ក្រុមហេសបូឡារិះគន់អាជ្ញាធរលីបង់ចំពោះការបន្តនយោបាយនៃការចុះចាញ់និងអនុគ្រោះ
2026/08/07 03:14:58 pm
​មនុស្សស៊ីវិល ១១នាក់ បានរងរបួសពីការវាយប្រហាររបស់ក្រុមហ៊ូទីលើទីក្រុង NAJRAN របស់អារ៉ាប៊ី សាអ៊ូឌីត
2026/08/07 03:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm