UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA

2026/08/07 02:56:57 pm        120

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៦ ខែសីហា ដោយ​បញ្ជាក់​ថា ​ការសុំទោសរបស់ប្រធាន FIFA លោក Gianni Infantino ជុំវិញភាព​ចម្រូង​ចម្រាស​លើ​គម្រោង​លក់​សិទ្ធិពាណិជ្ជកម្ម World Cup មិនបានផ្លាស់ប្តូរជំហររបស់ UEFA ឡើយ ខណៈ​សមា​ជិក​ទាំង ៥៥ប្រទេសរបស់ខ្លួននៅតែប្តេជ្ញាចិត្តលើផែនការធ្វើពហិការការប្រកួតរបស់ FIFA ប្រសិនបើលក្ខខណ្ឌសំខាន់ៗមិនត្រូវបានបំពេញ។

UEFA បានអះអាងថា FIFA នៅមិនទាន់បំពេញ​លក្ខ​ខណ្ឌ​ពី​រ​ចំណុចដែល​ខ្លួន​បាន​ដាក់​ចេញ​សម្រាប់​ការ​ស្ដារទំនាក់ទំនងឡើងវិញនោះទេ។ លក្ខខណ្ឌទាំងនោះរួមមាន៖

  • FIFA ត្រូវដកចេញទាំងស្រុងនូវគម្រោងលក់ភាគហ៊ុន ឬសិទ្ធិ​ពាណិជ្ជកម្ម​នៃ​ការ​ប្រកួតធំៗ​។
  • FIFA ត្រូវធានាថា គម្រោង​ស្រដៀង​គ្នា​នេះនឹង​មិន​ត្រូវ​បាន​លើក​យក​មក​អនុវត្ត​ម្ដង​ទៀត​នា​ពេល​អនាគត។



UEFA ក៏បានបញ្ជាក់ជាថ្មីថា ខ្លួន បានបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក Gianni Infantino ហើយជំហរនេះនៅតែដដែល ទោះបីថ្នាក់ដឹកនាំ និងបុគ្គលិក FIFA បង្ហាញ​ការ​គាំទ្រ​ប្រធាន​រូប​នេះ​ក៏ដោយ។

ការឆ្លើយតប​របស់ UEFA ធ្វើឡើងបន្ទាប់ពី FIFA បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក ដែលក្នុងនោះ FIFA បានសុំទោសសមាជិកទាំង ២១១ សហព័ន្ធ ចំពោះ​ការ​គ្រប់​គ្រងមិនបានល្អជុំវិញគម្រោងលក់ចំណែកនៃអនាគតពាណិជ្ជកម្ម World Cup និង​សន្យា​ពិនិត្យ​ឡើង​វិញ ដំណើរការសម្រេចចិត្តដែលបង្កឱ្យមានវិបត្តិនេះ។

FIFA បានទទួលស្គាល់ថា គម្រោងនេះគួរតែត្រូវបានដោះស្រាយតាមវិធីផ្សេង ហើយបញ្ជាក់ថា មិន​មាន​បំណងទុកឱ្យក្រុមប្រឹក្សា FIFA ឬសមាជិក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ដក​ចេញ​ពី​ដំណើរ​ការ​សម្រេច​ចិត្ត​នោះទេ។ អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកក៏នឹងធ្វើការស៊ើបអង្កេតផ្ទៃក្នុង និងដាក់របាយការណ៍ជូនក្រុមប្រឹក្សា FIFA ក្នុងកិច្ចប្រជុំបន្ទាប់ផងដែរ។

ទោះជាយ៉ាងណា ភាពចម្រូងចម្រាសមិនបានបញ្ចប់ឡើយ។ អង្គភាពលីគអឺរ៉ុប (European Leagues) ដែលតំណាងឱ្យក្លិបជាង ១,៣០០ នៅទូទាំងទ្វីបអឺរ៉ុប បានរិះគន់ FIFA ផងដែរ ចំពោះការកំណត់ពេលវេលាត្រឹម ៤ សប្ដាហ៍សម្រាប់ពិចារណាគម្រោងពង្រីក World Cup ឆ្នាំ ២០៣០ ពី ៤៨ ទៅ ៦៤ ក្រុម ដោយចាត់ទុកថា មិនសមហេតុផល និងបង្ហាញថា អ្នកពាក់ព័ន្ធជាញឹកញាប់ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្ត ជាជាងត្រូវបានពិគ្រោះយោបល់ជាមុន។

ជាមួយគ្នានេះ ប្រធានសហព័ន្ធបាល់ទាត់ហ្ស៊កដានី ព្រះអង្គម្ចាស់ Prince Ali bin Hussein ក៏បានបញ្ជាក់ថា ព្រះអង្គនឹងមិនគាំទ្រលោក Infantino ក្នុងការបោះឆ្នោតប្រធាន FIFA នាពេលខាងមុខឡើយ ទោះបី FIFA បានបង់ប្រាក់ដែលនៅសេសសល់សម្រាប់ការចូលរួមព្រឹត្តិការណ៍ Arab Cup 2025 រួចហើយក៏ដោយ។

សម្រាប់លោក Gianni Infantino អាទិភាពសំខាន់នៅពេលនេះគឺការកាត់បន្ថយផលប៉ះពាល់ផ្នែកនយោបាយ មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ ២០២៧ ក្នុងប្រទេសម៉ារ៉ុក។ បើទោះបីមិនទាន់មានបេក្ខជនប្រកួតប្រជែងដ៏មានឥទ្ធិពលលេចឡើងក៏ដោយ វិបត្តិលើកនេះបានធ្វើឱ្យការសម្រេចចិត្ត និងការគ្រប់គ្រងផ្ទៃក្នុងរបស់ FIFA ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងពីសហព័ន្ធតំបន់ សមាគមជាតិ និងភាគីពាក់ព័ន្ធជាច្រើន។

អ្នកវិភាគជាច្រើនយល់ថា គម្រោងធំៗរបស់ FIFA នៅពេលអនាគត មិនថាជាយុទ្ធសាស្ត្រពាណិជ្ជកម្ម ការពង្រីកការប្រកួត ឬកំណែទម្រង់អភិបាលកិច្ច នឹងត្រូវប្រឈមមុខនឹងការទាមទារឱ្យមាន តម្លាភាព ការពិគ្រោះយោបល់ និងការទទួលខុសត្រូវ កាន់តែខ្ពស់ជាងមុន៕ អត្ថបទ៖នាង សុភាវុធ


 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
2026/08/07 02:37:22 pm        313
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
2026/08/07 01:00:20 pm        196
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន
2026/08/07 12:28:41 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca

2026/08/07 07:31:50 pm
​លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
2026/08/07 07:16:49 pm
​ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
2026/08/07 07:13:24 pm
​កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
2026/08/07 07:11:17 pm
​បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
2026/08/07 07:09:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/07 06:38:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm