រតនគិរី៖ លោក ញ៉ែម សំអឿន ប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជេីញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាអតីតសមាជិកអតីគណបក្សសង្រ្គោះជាតិ, បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកគណបក្សភ្លេីងទៀន, សមាជិកគណបក្សហ៊្វុនស៊ីនប៉ិច និងសមាជិកគណបក្សខ្មែររួបរួមជាតិសរុបចំនួន១២៦នាក់ ស្រី៦២នាក់ នៅឃុំល្បាំង១ និងឃុំល្បាំង២ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។
បើតាមពាក្យស្នើសុំលាងលែង និងពាក្យសុំចូលជាសមាជិកគណបក្សរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកគណបក្សភ្លេីងទៀន បានបញ្ជាក់ថា មូលហេតុដែលពួកគាត់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺពួកគាត់អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហេីយបានរួមសុខរួមទុក្ខជាមួយប្រជាជន មិនបោះបង់ចោលប្រជាជន មិនរត់ចោលប្រជាជន។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងដោយមេីលឃេីញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទេីបពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំឡើយ៕







