អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានផ្តល់ចំណេះដឹងដល់សិស្សក្នុងការទប់ស្កាត់ព័ត៌មានមិនពិត

2026/08/07 04:54:53 pm        115

ភ្នំពេញ៖ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ នៅតាមគ្រឹះស្ថានសិក្សាថា ជាថ្នាក់រៀនពិសេសដែលជួយបណ្ដុះស្មារតីសិស្សានុសិស្សឱ្យចេះត្រិះរិះពិចារណា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត ៥០០នាក់។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ គឺជា «ថ្នាក់រៀនពិសេស» ក្រៅប្រព័ន្ធសិក្សាទូទៅ ដែលផ្ដល់ចំណេះដឹងសំខាន់ៗបន្ថែមទៀតក្នុងការទប់ស្កាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នៅក្នុងបណ្ដាញសង្គមរាល់ថ្ងៃ។ យុទ្ធនាការនេះបានបំផុសស្មារតីយុវជនឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ ព្រមទាំងចេះប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គមប្រកបដោយភាពត្រឹមត្រូវ ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្រឱ្យកាន់តែប្រសើរឡើង ក្នុងសម័យកាលបច្ចេកវិទ្យាដ៏សម្បូរបែបនេះ។

ជាមួយគ្នានេះ ឯកឧត្តមមិនភ្លេចឡើយពីการរំលឹកដល់យុវជន និងសាធារណជនទូទៅ ត្រូវចូលរួមធ្វើជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសម្រាប់សង្គមជាតិ ក្រុមគ្រួសារ និងខ្លួនឯង ដោយអនុវត្តគោលការណ៍ «៣ កុំ ១ ការពារ»។

សំឡេង ៖«គឺយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ "៣ កុំ ១ ការពារ" គឺ កុំទី១៖ កុំទាន់អាលជឿ។ នៅពេលទទួលបានព័ត៌មានពីបណ្ដាញសង្គម យើងកុំទាន់អាលជឿភ្លាមៗ ប៉ុន្តែត្រូវពិនិត្យមើលសិនថា តើអ្នកណាជាអ្នកផ្ញើព័ត៌មាននោះមក។ កុំទី២៖ កុំទាន់អាលចែកចាយ។ សូមផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយប្រភពផ្លូវការឱ្យបានច្បាស់លាស់ជាមុនសិន។ កុំទី៣៖ កុំប្រហែស ផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យគណនី ឬប្រភពព័ត៌មានដែលគួរឱ្យសង្ស័យ និង ១ ការពារ៖ ត្រូវបង្កើនចំណេះដឹងជាប្រចាំអំពីការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយប្រកាន់ខ្ជាប់ប្រភពផ្លូវការ»។

គួររំលឹកផងដែរថា សម្រាប់ខេត្តឧត្តរមានជ័យ គឺជាខេត្តទី ១៤ ហើយដែលបានបន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ ។ គិតចាប់ពីថ្ងៃបើកដំណើរការជាផ្លូវការ ថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារពាក់ព័ន្ធបានរៀបចំឡើងនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៤០ ហើយ។ ក្រសួងព័ត៌មានមានផែនការបន្តពង្រីកយុទ្ធនាការនេះឱ្យគ្របដណ្តប់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងឆ្នាំ២០២៦ នេះ៕

អត្ថបទដែលទាក់ទង

គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
2026/08/07 06:43:35 pm        91
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ១ ៣០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករនៅស្រុកត្រពាំងប្រាសាទ
2026/08/07 06:39:37 pm        76
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
2026/08/07 06:35:36 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ

2026/08/07 07:16:49 pm
​ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
2026/08/07 07:13:24 pm
​កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
2026/08/07 07:11:17 pm
​បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
2026/08/07 07:09:10 pm
​គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
2026/08/07 06:43:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/07 06:38:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm