កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ

2026/08/07 05:13:28 pm        281

ទីស្ដីការក្រសួងទេសចរណ៍ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែគាំទ្រកម្ពុជាក្នុងអភិវឌ្ឍជាតិ សេដ្ឋកិច្ច និងសង្គម ក្រោមស្មារតីសាមគ្គីភាព និងចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងដែលមានរយៈពេល ៧០ ឆ្នាំ គិតមកដល់ឆ្នាំ២០២៦ នេះ។ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ» ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់នូវភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ព្រមទាំងយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការកោតសរសើរអំពីការរីកចម្រើន និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។​ ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវចំណាប់អារម្មណ៍អំពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជាដែលអាចឱ្យភ្ញៀវទេសចរឡាវអាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជាទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដោយចំណាយពេលធ្វើដំណើរតាមរថយន្តតែមួយថ្ងៃទេ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកនូវសំណើពិនិត្យលើការសម្រួលភាពងាយស្រួលដល់ប្រជាជននៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ អាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬ ទៅលេងខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារ។ល។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ការជំរុញទីផ្សារទេសចរណ៍អន្តរជាតិ (Plus-One) និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ ព្រមទាំងបានស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលអញ្ជើញលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ អាជ្ញាធរខេត្តជាប់ព្រំដែន ក្រុមធុរកិច្ច ក្រុមវិនិយោគ ភ្នាក់ងារទេសចរណ៍ និងវិស័យឯកជនឡាវ មកចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដែលគ្រោងរៀបចំដោយក្រសួងទេសចរណ៍នាដើមខែកញ្ញាខាងមុខ នៅខេត្តស្ទឹងត្រែង​។

សូមជម្រាបជូនផងដែរថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងឡាវ ដោយមានការរៀបចំព្រឹត្តការណ៍អបអរសាទរខួបទី៧០ នៃទំនាក់ទំនងការទូត ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តស្ទឹងត្រែង។


អត្ថបទដែលទាក់ទង

ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm       
សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យា
2026/10/19 01:08:32 pm        1
រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
2026/10/19 12:50:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ

2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm
​ក្រុមម៉ូតូទឹកកម្ពុជា ត្រៀម ១០០០% សម្រាប់ការប្រកួតពិភពលោក ជុំទី៣ នៅថៃ ខណៈ​សហព័ន្ធ​នឹង​ស្នើសុំគោលការណ៍ដើម្បីចូលរួម
2026/10/19 01:09:12 pm
​សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របនឹងបរិបទការរីកចម្រើនបច្ចេកវិទ្យា
2026/10/19 01:08:32 pm
​រដ្ឋសភា ត្រៀមដាក់ឱ្យដំណើរការសភាអេឡិចត្រូនិក ពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
2026/10/19 12:50:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm