កម្ពុជា-ICRC ពង្រឹងកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌

2026/08/08 10:36:04 am        122

ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោកAlain Aeschlimann, Advisor, Security and Crisis Management (SCMS) Unitនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជាជាមួយ ICRC ដោយផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌ និងកិច្ចសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរយៈការចុះសួរសុខទុក្ខផ្ទាល់ និងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ជនភៀសសឹកកម្ពុជាដោយសារជម្លោះ ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការសម្របសម្រួលក្នុងការដោះលែងដោយសុវត្ថិភាព និងការបញ្ជូនត្រឡប់មកវិញនូវយោធាកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួនដោយទាហានថៃក្រោយបទឈប់បាញ់ និងការលើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងលើកកម្ពស់ការឆ្លើយតបផ្នែកមនុស្សធម៌ឱ្យទាន់ពេល និងកាន់តែមានប្រសិទ្ធភាពជូនចំពោះប្រជាពលរដ្ឋរងគ្រោះ។

អត្ថបទដែលទាក់ទង

ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!
2026/08/08 12:02:00 pm        82
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកាបញ្ឈប់ការផ្សព្វផ្សាយឬផលិតមាតិកាឃោសនា ជំរុញឬបង្ហាញពីការជួញដូរ បរិភោគ និងការចាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
2026/08/08 12:01:44 pm        105
កម្ពុជានាំចេញម្រេច GI ប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៧ខែ
2026/08/08 11:58:31 am        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក នឹងដកការបិទច្រកកំពង់ផែអ៊ីរ៉ង់ នៅពេលការដឹកជញ្ជូនទំនិញបន្តជាថ្មីដោយគ្មានការារាំង

2026/08/08 12:32:53 pm
​ប្រធានអាជ្ញាធរប៉ាឡេស្ទីន ស្វាគមន៍កតិកាសញ្ញាទីក្រុងមេកា ថាជាជំហានសម្រាប់សន្តិសុខរួម
2026/08/08 12:30:48 pm
​នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់លើការគ្រប់គ្រងអាវុធយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀន
2026/08/08 12:25:45 pm
​មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប៉ាគីស្ថាន ប្រឆាំងការយកពន្ធប្រេងឥន្ធនៈ
2026/08/08 12:22:59 pm
​ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!
2026/08/08 12:02:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/08 12:58:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm