កម្ពុជានាំចេញម្រេច GI ប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៧ខែ

2026/08/08 11:58:31 am        322

ភ្នំពេញ៖ ការនាំចេញម្រេចកំពតរបស់កម្ពុជា ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)ដ៏ល្បីល្បាញរបស់កម្ពុជា​ សម្រេចបានប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦។ អឺរ៉ុបនៅតែជាទីផ្សារចម្បងជាងគេសម្រាប់​ម្រេច GI របស់កម្ពុជា​។

​លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត(GI) បានប្រាប់ BTV ថា ការប្រមូលផលម្រេចកំពតរបស់ប្រជាកសិករទទួលបានក្នុងរង្វង់ ១២០តោន សម្រាប់ធ្វើការ​នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលទិន្នផលនេះ កើនប្រមាណ២០តោន បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ។

លោកបន្តថា ក្នុងរយៈពេល ៧ខែឆ្នាំ​២០២៦ ការនាំចេញម្រេចកំពត GI សម្រេចបានក្នុងរង្វង់​ ៥០ដោយលោករំពឹងថា ការនាំចេញម្រេច GI សម្រាប់មួយឆ្នាំ២០២៦នេះ នឹងសម្រេចបានប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរគឺក្នុងរង្វង់ ១២០តោន។ សព្វថ្ងៃ ទីផ្សារអន្តរជាតិស្រូបយកម្រេច GI ប្រមាណ ៨០% និង ទីផ្សារក្នុងប្រមាណ ២០% ប៉ុណ្ណោះ​។ ទីផ្សារធំជាងគេសម្រាប់ ម្រេច GI គឺសហគមន៍អឺរ៉ុប រួមមាន ប្រទេស​បារាំង, អាល្លឹម៉ង់,ឆែក,និងហូឡង់ បន្ទាប់មកទីផ្សារសំខាន់ៗមួយចំនួនទៀត ដូចជា កាណាដា, អាមេរិក, ចិន, តៃវ៉ាន់, សាធារណៈរដ្ឋកូរ៉េ,សិង្ហុបរី,វៀតណាម, និងអូស្ត្រាលី។

លោកមានប្រសាសន៍ថា៖ «សព្វថ្ងៃប្រជាកសិករកំពុងធ្វើការពង្រីកផ្ទៃដាំដុះម្រេចកំពតជាលក្ខណៈគ្រួសារបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។ ទន្ទឹមនឹងនេះ ក៏មានវិនិយោគិនថ្មីៗជាច្រើនចាប់អារម្មណ៍មកវិនិយោគលើការដាំដុះម្រេចកំពត និងស្វែងរកដៃគូសម្រាប់នាំចេញម្រេចកំពត ផងដែរ ប៉ុន្តែទិន្នផលម្រេចមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវនៅឡើយទេ»។

ក្នុងឆ្នាំ២០២៦នេះ ម្រេចកំពត GI ហាក់មានតម្លៃល្អជាងបណ្តាឆ្នាំកន្លងទៅ។ ជាក់ស្តែង ម្រេចខ្មៅលក់ចេញក្នុងតម្លៃ២០ ដុល្លារអាមេរិក​ ក្នុងមួយគីឡូក្រាម​, ម្រេចក្រហម ៣០ដុល្លារអាមេរិក, និងម្រេច ស ៣៣ដុល្លារអាមេរិក ដែលតម្លៃនេះ ​កើនប្រមាណ ៣ដុល្លារក្នុង១គីឡូក្រាម បើធៀបនឹងឆ្នាំមុន។

ក្នុងឆ្នាំ២០២៥ កម្ពុជាបាន​នាំចេញម្រេច GI បានប្រមាណ ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស ដោយរកចំណូលបានជាង ២លានដុល្លារអាម៉េរិក កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤។ ចំណែក ទិន្នផលម្រេច ទាំង GI និងម្រេចមិនមែន GI ក្នុងឆ្នាំ ២០២៦នេះ ត្រូវបានគេ​រំពឹងថា នឹងសម្រេច​ប្រមាណ ២ ម៉ឺនតោន គឺ​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅដែរ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាមាន​ផ្ទៃដីដាំដុះម្រេចសរុប​មានចំនួន ៧ ១០៦ហិកតា និងផ្តល់បរិមាណផលសរុប​ចំនួន១៥ ៧៥៧ តោន។ ​ក្នុងឆ្នាំ២០២៥ កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារអាមេរិក​ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm