ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!

2026/08/08 12:02:00 pm        151

ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែចម្រើនរុងរឿង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ វត្តពោធិ៍ប្រាំពាន់ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានប្រារព្ធពិធីប្រគេនទៀនព្រះវស្សា និងនាំយកបច្ច័យ ព្រមទាំងប្រេងកាត និងទេយ្យទានផ្សេងៗ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសប្រកបដោយសទ្ធាជ្រះថ្លា។

ពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយ ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកគូលែន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទ បានបង្ហាញនូវទឹកចិត្ត និងសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ ដោយបានប្រគេននូវគ្រឿងឧបភោគបរិភោគ គ្រឿងបរិក្ខារចាំបាច់ផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេល៣ខែ។

ការរៀបចំពិធីប្រគេនទៀនព្រះវស្សានេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមបែបជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរួមសាមគ្គីភាពយ៉ាងរឹងមាំរវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការថែរក្សា វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់ជាតិ។ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរនិងចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដី លើការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានការរីកចម្រើន និងស្ថិតស្ថេរ។

តាមរយៈសទ្ធាជ្រះថ្លានេះ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ភាពសុខសាន្ត និងសិរីសួស្តី ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគូលែន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលទាក់ទង

NEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
2026/08/08 01:20:48 pm        146
ក្រសួងការងារ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករ​ត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
2026/08/08 01:17:44 pm        139
ក្រសួងការងា​រ៖ ខេត្តស្វាយរៀង មានឱកាសការងារជិត ២ពាន់កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋ និងបងប្អូន​អតីតពល​ករត្រឡ​ប់មក​ពី​ថៃ និងអ្នកកំពុងស្វែងរកការ​ងារធ្វើ
2026/08/08 01:15:11 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ

2026/08/08 04:46:10 pm
​របាយការណ៍៖ ឧត្តមសេនីយ៍ជាន់ខ្ពស់​របស់លោក Trump ស្វែងរកផ្លូវចេញពីសង្គ្រាមអ៊ីរ៉ង់ ខណៈជម្រើសយោធាចង្អៀត
2026/08/08 04:42:45 pm
​អាមេរិកប្រកាសកញ្ចប់សន្តិសុខ ១ពាន់លានដុល្លារ សម្រាប់កូឡុំប៊ី ខណៈប្រធានាធិបតីថ្មីចូលកាន់តំណែង
2026/08/08 04:37:58 pm
​មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន ខណៈទីក្រុងមូស្គូ និងទីក្រុងគីវ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធគ្នាទៅវិញទៅមក
2026/08/08 04:35:12 pm
​អង្គការសហប្រជាជាតិព្រមានថាសង្រ្គាមស៊ីវិលស៊ូដង់ បានគំរាមកំហែងដល់អនាគតជំនាន់ទាំងមូល
2026/08/08 04:32:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/08 01:53:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm