
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីូក្រសួងបរិស្ថាន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា សសយក បានដឹកនាំសមាជិក សមាជិកា សសយក ជាច្រើនរូប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។











