បេក្ខជនមកពិនិត្យលេខបន្ទប់ លេខតុ មុនការប្រឡងបាកើឌុបចាប់ផ្ដើមទី ១០សីហា ស្អែកនេះ

2026/08/09 11:10:53 am        149

បេក្ខជនប្រឡងបាក់ឌុប តាមមណ្ឌលប្រឡងនីមួយៗ បានមកពិនិត្យលេខបន្ទប់ លេខតុ សម្រាប់ការប្រឡងដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១០ ទី ១១ សីហា ខាងមុខនេះ។ ការពិនិត្យលេខបន្ទប់ លេខតុ នៅមណ្ឌលប្រឡងដោយផ្ទាល់នេះ ជាភាពចាំបាច់ ព្រោះក្រសួងអប់រំ ពុំបានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេ។

នៅព្រឹកថ្ងៃទី ៩សីហា ឆ្នាំ ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុបគ្រប់រូប បានមកពិនិត្យលេខតុ លេខបន្ទប់ប្រឡងរបស់ខ្លួន នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។ ការមកពិនិត្យលេខបន្ទប់ លេខតុ នេះ ជាភាពចាំបាច់សម្រាប់បេក្ខជនប្រឡងគ្រប់រូប ដែលផ្ដល់ជាភាពងាយស្រួល មិនពិបាកស្វែងរកបន្ទប់ប្រឡងនៅថ្ងៃប្រឡងជាក់ស្ដែង។

ការមកពិនិត្យលេខបន្ទប់ លេខតុ នេះ មណ្ឌលប្រឡងនីមួយៗ ក៏បានប្រកាសពីការហាមប្រាមជាចាំបាច់មួយចំនួន។ ការហាមប្រាម ដែលតម្រូវឱ្យបេក្ខជនប្រឡងអនុវត្តជាចាំបាច់ ការល្មើសគឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។

សម្រាប់បេក្ខនារី ២រូប ដែលនឹងប្រឡង នៅមណ្ឌលវិទ្យាល័យច្បារអំពៅ បានលើកឡើងថា គិតត្រឹមពេលនេះ គឺពួកគាត់បានត្រៀមខ្លួនរួចរាល់។ ពួកគាត់បានត្រៀម ខិតខំរៀនសូត្រ តាំងពីដើមឆ្នាំ មកម្លេះ ហើយពួកគេដាក់គោលដៅយកនិទ្ទេស A ថែមទៀតផង។ ជាយុវជន ជាអ្នកបន្តវេន ពួកគេក៏បានប្ដេជ្ញាបនរឹងប្រែងរៀនសូត្រ ដើម្បីការរីកចម្រើនរបស់ជាតិផងដែរ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៦នេះ ប្រព្រឹត្តិទៅរយ:ពេល ២ថ្ងៃ គឺថ្ងៃទី ១០ និងទី ១១ សីហា។

ការប្រឡងនេះ ក្រសួងអប់រំ នៅតែរក្សាគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ចេះគឺជាប់។

អត្ថបទ.គឹមហុក 

អត្ថបទដែលទាក់ទង

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
2026/08/09 12:51:03 pm        81
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចធិបតី
2026/08/09 11:49:47 am        133
ឯកឧត្តម គន់ គីម នឹងលើកគម្រោងជួយជួសជុលផ្ទះអតីតយុទ្ធជនទ្រុឌទ្រោម ក្នុងខេត្តរតនគិរី
2026/08/09 10:08:06 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់

2026/08/09 01:33:47 pm
​ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
2026/08/09 01:31:25 pm
​រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
2026/08/09 01:28:27 pm
​ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
2026/08/09 12:57:12 pm
​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
2026/08/09 12:53:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/08 01:53:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/09 06:46:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm