កណ្ដាល៖ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានការបើកហឹបវិញ្ញា និងកាត់ស្រោមវិញ្ញាសា ដោយមានការផ្តល់កិត្តិយសចូលរួមពី ឯកឧត្តមកិត្តិនីតិកោល្យបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកអភិបាលនៃគណៈអភិបាលខេត្ត និងគណមេប្រយោគប្រចាំមណ្ឌល។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។






