លោកស្រី ប៉ាង រ៉ាវី អភិបាលរង ខេត្ដព្រះវិហារ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័អនុវិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ ខេត្ដព្រះវិហារ ។
លោកស្រីបានឱ្យដឹងថា បេក្ខជនមកពីវិទ្យាល័យនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ មានចំនួនចំនួនបីវិទ្យាលរួមមាន វិទ្យាល័យហ៊ុនសែន ជាំក្សាន្ដ វិទ្យាល័យស្រអែម និងវិទ្យាល័យខេមរៈតេជោ ដោយមានបេក្ខជនប្រឡងចំនួន២៤០នាក់ ខណៈដែលនៅទូទាំងខេត្ដព្រះវិហារមានចំនួន១៩៥២នាក់ មានមណ្ឌលប្រឡងចំនួន៤ និង ៧៩បន្ទប់ រួមមាន៖ ១-មណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ២-មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ៣ មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែនត្បែងមានជ័យ និងមណ្ឌលសាលាបឋមសិក្សាត្បែងមានជ័យ ។
លោកស្រីបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ខិតខំប្រឡង និងត្រូវប្រឹងប្រែងបំពេញរាល់លំហាត់លើសន្លឹកកិច្ចការរបស់ខ្លួនប្រុងប្រយ័ត្ន និងគោរពទៅតាមបទបញ្ជាប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញឲ្យឱ្យបានខ្ជាប់ខ្ជួន «អ្នកចេះ គឺជាប់»៕










