បេក្ខជនប្រឡងបំពេញវិជ្ជា​ បាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឡង​ឱ្យជាប់

2026/08/10 11:58:19 am        154

នៅ​ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ «បាក់ឌុប» បានចាប់ផ្តើមជាផ្លូវការ ខណៈបេក្ខជនប្រឡងបំពេញវិជ្ជា និងបេក្ខជនស្វ័យរិន ១,០៥០នាក់ បានចូលរួមប្រឡងនៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ជា​មួយ​ទឹក​មុខស្ងប់ស្ងាត់ និងការតាំងចិត្តខ្ពស់ បេក្ខជនម្នាក់ៗបានចូលមណ្ឌលប្រឡង ដោយ​ប្តេជ្ញា​បញ្ចេញ​សមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ និងបំពេញក្តី​រំពឹង​របស់​ក្រុម​គ្រួសារ​។

តាំងពីព្រឹកព្រលឹម បេក្ខជនបានមកកាន់មណ្ឌលប្រឡង ដោយអ្នកខ្លះមកជាមួយក្រុមគ្រួសារ ខ្លះ​មក​ជា​មួយ​មិត្តភក្តិ និងអ្នកខ្លះទៀតធ្វើដំណើរមកដោយខ្លួនឯង។ បេក្ខជនទាំងអស់ មកទីនេះ មាន​គោល​ដៅរួមតែមួយ គឺការខិតខំប្រឡងឱ្យបានល្អ ដើម្បីទទួលបាន​សញ្ញា​បត្រ​បាក់​ឌុប​ដែល​ខ្លួន​ប្រាថ្នា​។

បេក្ខជនប្រឡង បានប្រាប់ BTV ថា សម្រាប់មនុស្សមួយចំនួន សញ្ញាបត្របាក់​ឌុប​អាច​ជា​ក្រដាស​មួយ​សន្លឹក ​ប៉ុន្តែសម្រាប់អ្នករៀនបំពេញវិជ្ជា អាចជាគន្លឹះមួយ​សម្រាប់​បើក​ទ្វារ​ទៅ​រក​ឱកាស​ថ្មី​ៗ​ក្នុង​ជីវិត ដូចជា ការបន្តការសិក្សា និងការស្វែង​រក​ការ​ងារ​ដែល​មាន​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យ​មាន​សញ្ញាបត្របា​ក់ឌុប ជាដើម។ មុនពេលចូលបន្ទប់ប្រឡង ទឹកមុខរបស់បេក្ខជន​ម្នាក់​ៗ​អាច​បង្ហាញ​អារម្មណ៍​ខុសៗគ្នា។ អ្នកខ្លះមានភាពជឿជាក់ អ្នកខ្លះមានការភ័យបារម្ភ ខណៈ​អ្នក​ខ្លះទៀ​ត​ព្យាយាម​ផ្តោត​អារម្មណ៍លើអ្វីដែលខ្លួនបានរៀន។ ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺពួកគេ​បាន​មក​ដល់​ទីនេះ ​ដោយមានគោលដៅមួយ គឺប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបា​ន​លទ្ធ​ផល​ដែល​ខ្លួន​ចង់​បាន ​និងធ្វើឱ្យក្រុមគ្រួសារមានមោទកភាព។

មណ្ឌលប្រឡងបាក់ឌុបនៅវិទ្យាល័យសន្ធរម៉ុក មានចំនួន ៤២ បន្ទប់ ដែលមានបេក្ខ​ជន​ប្រឡង​បំពេញ​វិជ្ជា​ប្រមាណ ១០៥០នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ ២០២៦ មាន​បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៥១ ២៣៨ នាក់ ក្នុងនោះ បេក្ខជនថា្នក់វិទ្យាសាស្រ្ត ចំនួន ៣៧ ៤៤៥នាក់ និង​បេក្ខ​ជន​ថ្នាក់​វិទ្យាសាស្រ្តសង្គម ចំនួន ១១៣ ៧៩៣ នាក់៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទីមួយ​នៃការប្រឡងបាក់ឌុប បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ
2026/08/10 12:50:21 pm        6
អភិបាលខេត្តកំពង់ឆ្នាំង ផ្ដាំផ្ញើដល់បេក្ខជន​ឱ្យខិតខំប្រឡង ខណៈការ​ប្រឡងបាក់ឌុប កាន់តែមានភាពប្រសើរឡើង និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់ »
2026/08/10 12:39:51 pm        89
អភិបាលខេត្តបាត់ដំបង អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូប​សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់
2026/08/10 12:06:20 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទីមួយ​នៃការប្រឡងបាក់ឌុប បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ

2026/08/10 12:50:21 pm
​អភិបាលខេត្តកំពង់ឆ្នាំង ផ្ដាំផ្ញើដល់បេក្ខជន​ឱ្យខិតខំប្រឡង ខណៈការ​ប្រឡងបាក់ឌុប កាន់តែមានភាពប្រសើរឡើង និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់ »
2026/08/10 12:39:51 pm
​ភ្លៀងមូសុងកើនឡើងដោយសារព្យុះទីហ្វុងដូហ្វីន បង្កឱ្យមានទឹកជំនន់នៅប្រទេសហ្វីលីពីន
2026/08/10 12:08:18 pm
​អភិបាលខេត្តបាត់ដំបង អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូប​សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់
2026/08/10 12:06:20 pm
​បេក្ខជនប្រឡងបំពេញវិជ្ជា​ បាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឡង​ឱ្យជាប់
2026/08/10 11:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/09 11:35:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm