បេក្ខជនមានពិការភាពខិតខំប្រឹងប្រែងឆ្លងកាត់ស្ពានបាក់ឌុបឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត

2026/08/10 01:10:19 pm        518

ស្ថិតក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦ បេក្ខជនមានពិការភាព ចាត់ទុកការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និងខិតខំប្រឹងប្រែងប្រឡងឲ្យជាប់។

បេក្ខជនមានពិការភាពប្រឡងនៅមណ្ឌលបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា នេះ  ដែលជាថ្ងៃប្រឡងទី១ បានប្រាប់BTVថា ក្នុងនាមបេក្ខជនពិការភ្នែក នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អ។ បេក្ខជនទាំងនោះបន្តទៀតថា ការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ដើម្បីឱ្យសង្គមទទួលស្គាល់ពីសមត្ថភាពជនមានពិការភាព និងរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ។

លោក ឃុត សុខខា ប្រធានគណៈកម្មការរៀបចំសន្តិសុខសណ្តាប់នៅមណ្ឌលប្រឡងសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលនេះ គឺដំណើរការលូនមិនមានបញ្ហាអ្វីមួយគួរឱ្យកត់សំគាល់នោះទេ ខណៈកម្លាំងសមត្ថកិច្ចនៅបន្តយកចិត្តទុកដាក់រហូតដល់ការប្រឡងទាំងពីរត្រូវបានបញ្ចប់។

គួរបញ្ជាក់ដែរថា ការប្រឡងបាក់ឌុប ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦) ដោយមានបេក្ខជនប្រឡងសរុបចំនួនជាង១៥ម៉ឺននាក់ ដោយបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួនជាង៣ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួនជាង១សែននាក់។ ក្នុងចំណោមបេក្ខជនសរុបចំនួនជាង១៥ម៉ឺននាក់ មានបេក្ខជនពិការភ្នែក គរ និងថ្លង់ ចំនួន៤៧នាក់ ប្រឡងក្នុងរាជធានី-ខេត្តចំនួន៤រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែបន្តអនុវត្តគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ពោល «អ្នកចេះ គឺជាប់»៕ អត្ថបទ៖ ទូច សោភ័ណ 



អត្ថបទដែលទាក់ទង

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm