កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន់ ខេមប៊ុនថន ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានដឹកនាំសមាជិក សមាជិកា សម្ព័ន្ធយុវជនជាច្រើននាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។






