កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានយុវជនថ្នាក់កណ្តាល តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំគណៈ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។






