អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋ​នៅ​ស្រុកភ្នំស្រួច

2026/08/11 10:19:51 am        134

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ២៥០០បណ្ណ ចំនួន៩ភូមិ ស្ថិត​ក្នុង​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យកាន់តែសកម្មបន្ថែមទៀត ដល់ក្រុម​ការ​ងារ​ជំនាញ​ចុះ​បញ្ជី​បង្ហើយ​ទាំង១២ក្រុម នៅតាមស្រុក ក្រុង ដែលសេសសល់ លើការវាស់វែងដីធ្លីឱ្យ​បាន​ចប់​សព្វ​គ្រប់ និងប្រគល់ជូនពលរដ្ឋឱ្យបានដល់ដៃគ្រប់គ្នា ដែលការណ៍នេះ គឺដើម្បី​ដោះ​ស្រាយបញ្ចប់​បញ្ហាជម្លោះព្រំដី ជាពិសេស បង្កើតឱ្យមានសុវត្ថិភាពដីធ្លី ប្រជាពលរដ្ឋកាន់​កាប់​ស្រប​ច្បាប់​។

លោកប្រធានមន្ទីរ បានបន្ថែមថា ការងារវាស់វែងដីធ្លី រហូតចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែត្រូវការភាពច្បាស់លាស់ ត្រឹមត្រូវ ការអត់ធ្មត់ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញ ជាមួយប្រជាពលរដ្ឋ ។ ដូច្នេះលទ្ធផលដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ ជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា ដីធ្លីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋ ហើយសម្រាប់គ្រួសារខ្មែរភាគច្រើន ដីមួយកន្លែង ផ្ទះ មួយខ្នង ឬដីចម្ការ មួយប្លង់ គឺជាមូលដ្ឋានសេដ្ឋកិច្ច របស់គ្រួសារ ជាកន្លែងរស់នៅ ជាកន្លែងប្រកបរបរកស៊ី ជាកន្លែងបង្កើតចំណូល និងជាទ្រ្យសម្បត្តិសម្រាប់បន្សល់ទុក ឱ្យកូនចៅជំនាន់ក្រោយ ។

ឯកឧត្តមបន្តថា ដោយសារដីធ្លីមានតម្លៃខ្ពស់បែបនេះ ការគ្រប់គ្រងដីធ្លីឱ្យមានសណ្តាប់ធ្នាប់ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ គឺជាកិច្ចការងារសំខាន់របស់រាជរដ្ឋាភិបាល ហើយនៅគ្រប់អាណត្តិ នៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើការងារកែទម្រង់វិស័យដីធ្លី ដោយចាត់ទុកថាការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការធានាផ្នែកសង្គម-សេដ្ឋកិច្ច និងច្បាប់ ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលមានគោលបំណងសំខាន់តែមួយគត់ គឺធានាបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និយាយជារួមគឺកាត់បន្ថយជម្លោះដីធ្លី លើកកម្ពស់ដល់ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាថាពលរដ្ឋអាចរស់នៅ និងអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនដោយមានទំនុកចិត្ត ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លី រហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ។ ដោយឡែក ចំពោះបណ្ណដែលត្រូវបង់ពន្ធប្រែប្រួលកម្មសិទ្ធិ ៤ភាគរយ សូមពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ឱ្យបានត្រឹមត្រូវ ដើម្បីអាចដកយកបណ្ណកម្មសិទ្ធិទៅប្រើប្រាស់ និងអាស្រ័យផលបានតាមផ្លូវច្បាប់៕ អត្ថបទ បាន សុខរិទ្ធិ

 

អត្ថបទដែលទាក់ទង

រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
2026/08/11 09:56:27 am        188
គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់
2026/08/11 07:51:32 am        225
ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
2026/08/10 09:59:37 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់

2026/08/11 11:00:44 am
​មនុស្ស ១៥ នាក់ស្លាប់ និង ៨ នាក់បាត់ខ្លួននៅហ្វីលីពីន បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីដោយសារព្យុះចំនួនពីរ
2026/08/11 10:47:12 am
​សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
2026/08/11 10:44:09 am
​អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋ​នៅ​ស្រុកភ្នំស្រួច
2026/08/11 10:19:51 am
​ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz រសាត់ឆ្ងាយ ខណៈលោក Trump ទាមទារសំណងពីអ៊ីរ៉ង់
2026/08/11 09:59:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 05:02:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm