ជាង៧ខែ កម្ពុជាបណ្តេញជនបរទេសចេញ​ជាង ៥ម៉ឺននាក់ ពាក់ព័ន្ធ Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេងៗ

2026/08/11 11:49:46 am        190

ក្នុងរយៈពេលជាង ៧ខែ ក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​បណ្តេញ​ជន​បរទេស​ជាង​ ៥ម៉ឺននាក់ ចេញពីកម្ពុជាពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី​លួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងការប្រព្រឹត្កតបទល្មើសផ្សេងៗទៀត។ ការ​បណ្តេញ​ចេញ​នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បាន​ថ្លែង​ប្រាប់ BTVថា ក្រោយ​ពី​​បា​ន​ធ្វើ​ការបោសសម្អាត​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គិតចាប់ពីថ្ងៃទី១ ខែ​មករា មកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអ​ន្តោប្រវេស​ន៍បាន​បណ្តេញ​ជន​បរទេស​ចេញ​ពីកម្ពុជាមាន​ចំនួនជាង ៥ម៉ឺននាក់ ដោយក្នុងនោះពាក់ព័ន្ធជាមួយ Online Scams គឺ​មាន​ចំនួនជាង ១ម៉ឺន ៧ពាន់នាក់។ ហើយចំពោះការងារនេះនៅតែបន្តទៅតាម​គោល​នយោបាយ និង​ការណែនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជាប្រធាន​គណៈ​កម្មការចំពោះ​​កិច្ចនឹង​បន្ត​ធ្វើការបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកិទ្យាបន្តទៅ​មុខ​ទៀត​។ ​ការប្រព្រឹត្តបទល្មើសរបស់ជន​បរទេស​នៅកម្ពុជាមានដូចជា ឆ្លងដែនខុស​ច្បាប់ចូល​មក​ក្នុង​ប្រទេស ការស្នាក់នៅខុសច្បាប់។ ហើយនៅពេលខាងមុខនេះ អគ្គនាយកដ្ឋានអន្តប្រវេសន៍ និង​អគ្គ​នាយកដ្ឋានការងារ នៃក្រសួងការងារនងបណ្តុះណ្តាលវិជ្ជាជីវ នឹងធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​ហត្ថ​ពលករបរទេសចាប់ពីខែក្រោយថា តើជនបរទេសដែល​មក​ធ្វើ​ការ​នៅ​ក្នុងប្រ​ទេស​កម្ពុជា​ស្រប​ច្បាប់​ឬ​ក៏​ខុសច្បាប់ ឬក៏មានប័ណ្ណការងារត្រឹមត្រូវែរឬទេ?

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ទៀតថា ជនបរទេសជាអ្នកធ្វើការឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ប៉ុន្តែឥឡវឈានដល់មួយកម្រិតទៀតគឺ​មានពលរដ្ឋខ្មែរមួយចំនួនអាចនឹងពាក់ព័ន្ធ ហើយ​នឹង​ធ្វើសកម្មភាពដោយខ្លួនអែងទៅទៀត។ ហើយសមកុំឲ្យ​ប្រជាពលរដ្ឋចាញ់បោកគេ និង​សុំ​កុំ​ប្រព្រឹត្តពាក់ព័ន្ធជាមួយ​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពោលគឺពលរដ្ឋខ្មែរបោក​ប្រាស់​ពលរដ្ឋ​ខ្មែរ​គ្នាអែងជាបន្តទៀតតាម​អ្វីដែលក្រុម​ឧក្រិដ្ឋ​ជនណែនាំ។ហើយពលរដ្ឋខ្មែរជាស្ត្រី​ក៏​មាន​ការ​ចាញ់​បោកមេខ្យល់​នាំទៅធ្វើការនៅក្រៅប្រទេសថាបានកម្រៃច្រើន គឺសូមឲ្យប្រុង​ប្រយ័ត្ន​ពី​ព្រោះ​ការ​ឆបោកនេះមិនត្រឹមតែជនបរទេសទេ ឥឡូវនេះដល់ពលរដ្ឋខ្មែរ ហើយ​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ក៏​មាន​ការ​ចាញ់បោកទៅប្រទេស​ក្រៅច្រើនដែរ។ ហើយត្រូវបានប្រទេសជិតខាង ឬក៏​ប្រទេស​ដែល​មាន​ការ​ពាក់​ព័ន្ធបានបញ្ជូនត្រឡប់មកវិញ។ ហើយសូមឲ្យប្រជាពលរដ្ឋមានការ​ប្រុង​ប្រយ័ត្ន​កុំ​ជឿតា​ម​​ការ​ឆបោករបស់ជនមួយចំនួន។

 អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្តេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ចរកឃើញថា ពួកគេបានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ករណី​លួច​ស្នាក់​នៅ និងធ្វើការងារខុសច្បាប់ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺ​ជា​ការ​អនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកន្លងមកសម្តេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬ​ប្រព្រឹត្ត​បទ​ល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវ​តែ​បន្ត​បោស​សម្អាត​ បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខ​ជាតិ​»​៕ អត្ថបទ៖ វង្ស សុភាព

 

អត្ថបទដែលទាក់ទង

បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង
2026/08/11 02:34:23 pm        92
សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
2026/08/11 02:27:27 pm        151
បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាព​ជឿជាក់​សម្រាប់​ការ​ប្រឡង​លើ​មុខ​វិជ្ជា​គោល​នៅ​ថ្ងៃ​ចុង​ក្រោយ
2026/08/11 02:23:31 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង

2026/08/11 02:34:23 pm
​សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
2026/08/11 02:27:27 pm
​បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាព​ជឿជាក់​សម្រាប់​ការ​ប្រឡង​លើ​មុខ​វិជ្ជា​គោល​នៅ​ថ្ងៃ​ចុង​ក្រោយ
2026/08/11 02:23:31 pm
​អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
2026/08/11 02:16:24 pm
​កម្ពុជា ប្ដេជ្ញារួមគ្នាជាមួយសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ឆ្ពោះទៅ​សម្រេច​ចក្ខុ​វិស័យ​លើក​កម្ពស់​សុខភាព​សកល
2026/08/11 02:11:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 05:02:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm