TVET៖ កុំឱ្យឱកាសកន្លងផុត! អាហារូបករណ៍ជាង ១ពា​ន់កន្លែងនៅ RPITSE កំពុង​រង់ចាំ​យុវជន

2026/08/11 01:44:06 pm        121

ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់​ឱកាស​អាហា​រូប​ករណ៍សរុប ១,១៥០កន្លែងលើមុខជំនាញចំនួន១១ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀង​រាល់ខែ​សម្រាប់​យុវជន​ដែល​មកពីគ្រួសារក្រីក្រ និង​ងាយ​រងហានិភ័យ ពីរាជរដ្ឋាភិបាល។

 

បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថាជំនាញទាំង១១ នោះរួមមាន៖ ជំនាញការងារកំបោរ, ការថែទាំនិងជួសជុលទោចក្រយានយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួស​ជុលរថយន្ត, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ, ការដាំដុះ ថែទាំ និងប្រមូលផលចេក, និងការដាំដុះ ថែទាំ និងប្រមូលផលជ័រកៅស៊ូ ។

ជាមួយគ្នានេះតាមវិទ្យាស្ថានក៏បានបញ្ជាក់ផងដែរថា​ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២៦ នេះមាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និងពលរដ្ឋទូទៅសរុប ២,៦០០នាក់ ដែលទទួលបានអាហារូបករណ៍លើ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥​លាន​នាក់​របស់​សម្ដេច​ធិបតី ក្នុងនោះក្រុមគោលដៅមានចំនួន ១,៨០៦នាក់។

វិទ្យសា្ថនគ្រោងបើកវគ្គ​សិក្សាថ្មី ដោយចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ។​ ដើម្បីទទួលបាន​អាហារូបករ​ណ៍សិក្ខា​កាមត្រូវ​បំពេ​ញ​លក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតខ្មែរ ឬសំបុត្រកំណើត។ លើសពីនេះ សិក្ខា​កាម​និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនិងបណ្ណសមធម៌(បណ្ណក្រីក្រកម្រិត១ ឬកម្រិត២) ឬមាន​បណ្ណ​សម្គាល់គ្រួសារងាយរងហានិភ័យ៕

 

អត្ថបទដែលទាក់ទង

បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង
2026/08/11 02:34:23 pm        92
សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
2026/08/11 02:27:27 pm        151
បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាព​ជឿជាក់​សម្រាប់​ការ​ប្រឡង​លើ​មុខ​វិជ្ជា​គោល​នៅ​ថ្ងៃ​ចុង​ក្រោយ
2026/08/11 02:23:31 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង

2026/08/11 02:34:23 pm
​សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
2026/08/11 02:27:27 pm
​បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាព​ជឿជាក់​សម្រាប់​ការ​ប្រឡង​លើ​មុខ​វិជ្ជា​គោល​នៅ​ថ្ងៃ​ចុង​ក្រោយ
2026/08/11 02:23:31 pm
​អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
2026/08/11 02:16:24 pm
​កម្ពុជា ប្ដេជ្ញារួមគ្នាជាមួយសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ឆ្ពោះទៅ​សម្រេច​ចក្ខុ​វិស័យ​លើក​កម្ពស់​សុខភាព​សកល
2026/08/11 02:11:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 05:02:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm