បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង

2026/08/11 02:34:23 pm        141

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មួយចំនួនកំពុងពិចារណារៀន​ជំនាញ​​បច្ចេកទេស បន្ទាប់ពីប្រឡងចប់ ឬបើលទ្ធផលប្រឡងធ្លាក់។

នៅព្រឹកថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ក្រោយពេលប្រឡងចប់ គឺមានបំណងចង់រៀនជំនាញបច្ចេកទេសដែរ ប៉ុន្តែចាំមើលលទ្ធផលនៃការប្រឡងសិន បើសិនប្រឡងជាប់នឹងបន្តការសិក្សានៅសាលកវិទ្យាល័យ ប៉ុន្តែបើប្រឡងធ្លាក់ អាចនឹងចូលរៀនជំនាញបច្ចេកទេស ដូចជា៖ អគ្គិសនី និងជំនាញផ្សេងៗមួយចំនួនទៀត ដើម្បីទទួលបានចំណេះជំនាញមួយពិតប្រាកដ អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាណាក្តី បេក្ខជនទាំងនោះរំពឹងទុកថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ដំណើរការចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនសរុបចំនួនជាង១៥ម៉ឺននាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួនជាង១សែននាក់។ លទ្ធផលនៃការប្រឡងនឹងប្រកាសនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានីភ្នំពេញ-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា។

ជាការកត់សំគាល់ ក្រោយដឹងលទ្ធផលនៃការប្រឡង យុវជនភាគច្រើនដែលប្រឡងជាប់ នឹងបន្តការសិក្សានៅសាកលវិទ្យាល័យទៅតាមជំនាញដែលពួកគេពេញចិត្ត និងស្រលាញ់ រីឯយុវជនដែលប្រឡងធ្លាក់មួយចំនួនរង់ចាំការប្រឡងនៅឆ្នាំបន្ទាប់ និងមួយចំនួនទៀតងាកមករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

ចំពោះមុខវិជ្ជាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានដូចជា៖សំណង់ អគ្គិសនី និងថាមពល អេឡិត្រូនិក បរិក្ខារត្រជាក់ និងកម្កៅ កម្មន្តសាល មេការនិករថយន្ត និងកសិ-ឧហ្សាហកម្មជាដើម។ ក្រោយពេលរៀនចប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានជួយសម្របសម្រួលរកការងារជូនដល់យុវជនទាំងនោះ៕ អត្ថបទ៖ ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក)
2026/08/11 03:15:45 pm        76
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០
2026/08/11 03:15:41 pm        25
ក្រុម AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
2026/08/11 02:57:53 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកអគ្គរដ្ឋទូតរុស្ស៊ីរិះគន់ទណ្ឌកម្មថ្មីរបស់កាណាដាថា ជាការបង្ហាញអាកប្បកិរិយាឥតប្រយោជន៍

2026/08/11 03:43:27 pm
​អ៊ីស្រាអែលទទួលស្គាល់ថា ការចរចាកំពុងដំណើរការលើគ្រប់វិស័យសំខាន់ៗ
2026/08/11 03:39:48 pm
​ស្ថានទូត៖ រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបចំពោះវត្តមានរបស់ NATO ដែលកំពុងកើនឡើង នៅហ្វាំងឡង់
2026/08/11 03:36:31 pm
​លោក TRUMP អះអាងថា ច្រកសមុទ្រហ័រមូសត្រូវបានបោសសម្អាតមីនទាំងស្រុង
2026/08/11 03:33:47 pm
​កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក)
2026/08/11 03:15:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 05:02:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm