សហជីព ​និង​កម្មការិនី​រោងចក្រ​ អំពាវនាវ​ម្ចាស់​បន្ទប់​ជួល​បញ្ចុះ​ថ្លៃ​ជួល

2021/04/27 09:59:58 am        268


ភ្នំពេញ ៖ ​ដោយសារ​វិបត្តិ​ នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅតែ​បន្ត​អូស​បន្លាយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ ដល់​ការរស់នៅ ​និង​ថមថយ​ប្រាក់ចំណូល​ជាដើម​។ មេ​សហជីព និង​កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ ​បាន​អំពាវនាវ​ដល់​ផ្ទះ​ ន្ទប់​ជួល ​ឱ្យ​ជួយ​សម្រួល​ដល់​តម្លៃ​ជួល​ គ្រា​ដែល​ម្ចាស់ផ្ទះ​ បន្ទប់​ជួល ​មួយ​ចំនួន​បាន​ប្រកាស​មិន​យក​ថ្លៃ​ជួល​ និង​មួយ​ចំនួនទៀត​ សម្រេច​បញ្ចុះតម្លៃ​ដោយ​គ្មាន​កាលកំណត់​។


លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ក្រោយ​ទទួល​បាន​ព័ត៌មាន​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ប្រកាស​បញ្ចុះ​ថ្លៃ​ និង​មួយ​ចំនួនទៀត​សម្រេច​មិន​យក​ថ្លៃ​ជួល​រហូតដល់​៣​ខែ ​លោក​ បាន​សម្តែង​ការ​សាទរ​ និង​អរគុណ​ដល់​ម្ចាស់ផ្ទះ​ ដែល​ចូលរួម​ជួយ​សម្រួល​ដល់​កម្មករ​និយោជិត​ លើ​ថ្លៃ​ស្នាក់នៅ ។


ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​បាន​លើកឡើងថា​ អ្វីដែល​សំខាន់ ​កម្មករ​ខ្លះ​ បាត់បង់​ការងារ ព្រោះ​រោងចក្រ​បិទទ្វារ​ ហើយ​ពួកគាត់​ មិន​ទាន់មាន​ការងារ​ថ្មី​ធ្វើ ដោយ​បន្ត​ស្នាក់នៅ​ផ្ទះ​ជួល​ដើម្បី​ស្វែងរក​ការងារ​ថ្មី​ធ្វើ​ ហើយ​រោងចក្រ​ខ្លះ​ទៀត​បន្ត​ព្យួរ​ការងារ​នៅឡើយ​ និង​រោងចក្រ​មួយ​ចំនួនទៀត ​កាត់បន្ថយ​កម្មករ​និយោជិត​។


ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី លោក យឿន ប៊ុន​សឿន​ អ្នកគ្រប់គ្រង​បន្ទប់​ជួល នៃ​អគារ​កម្ពស់ ៦​ជាន់​ ស្ថិតក្នុង​ខណ្ឌមានជ័យ ​បាន​ប្រាប់​ឱ្យដឹងថា ​មកដល់ពេលនេះ​ ជា​លើក​ទី​២​ហើយ ដែល​លោក​បញ្ចុះតម្លៃ​ជួល​ជូន​ដល់​អ្នក​ជួល ​ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ ​និង​វិស័យ​សំណង់ ដែល​ឆ្នាំនេះ​ ខាង​លោក​បញ្ចុះ​ថ្លៃ​ចំនួន ​៤​ម៉ឺន​រៀល ​នៃ​តម្លៃ​បន្ទប់​ជួល​សរុប​ចំនួន​ចាប់ពី​៣០​ដុល្លារ​ឡើងទៅ ​ក្នុង​មួយខែ ​និង​ដោយ​គ្មាន​ការកំណត់​។


ក្រុម​កម្ម​ការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ ​និង​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ ​បាន​ឱ្យដឹងថា ​ក្រោយ​វត្តមាន​ជំងឺ​កូ​វីដ​១៩ ​បាន​ធ្វើឱ្យ​ប្រាក់ចំណូល​ថយ​ចុះ​យ៉ាង​ខ្លាំង ​ព្រោះថា​ ការងារ​សព្វថ្ងៃ​មិន​មាន​ថែម​ម៉ោង​មុន ​និង​កាត់បន្ថយ​ផងដែរ​ ទៅលើ​ប្រាក់ឧបត្ថម្ភ​នានា​ ដោយសារ​រោងចក្រ​មិន​សូវមាន​ទំនិញ​ឱ្យ​ធ្វើ​ច្រើន​ដូច​មុន​។ យោងតាម​តួលេខ​នៃ​បន្ទប់​ជួល​សរុប​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ប្រមាណ​ជាង ១,៧០០​ទីតាំង​ ស្មើនឹង​ប្រមាណ​ជិត​ ០៣​ម៉ឺន​បន្ទប់ ៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm