ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+

2026/08/11 05:26:46 pm        119

កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ក្នុងជំហានជាយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចគាំពារបរិស្ថានរួមជាមួយការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រួមគ្នាស្តីពី «ការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ 

ពិធីចុះហត្ថលេខានេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់រវាងស្ថាប័នទាំងពីរ ក្នុងការធានាថាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវដើរទន្ទឹមគ្នាយ៉ាងជិតស្និទ្ធជាមួយកិច្ចគាំពារបរិស្ថាន ជាពិសេសការឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធបន្ថែម (GSP+) ដែលតម្រូវឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងលើការការពារបរិស្ថាន អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

ការជំរុញឱ្យមានការធ្វើធុរកិច្ចដោយសុច្ចរិតភាព និងការកសាងនូវភាពស្អាត ភាពបៃតងដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន គឺជាយន្តការចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តួចផ្តើមឱ្យមាន យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

គួរជម្រាបជូនថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំងពីរ MoUនេះ មានសុពលភាព ៥ឆ្នាំ ដែលធ្វើឡើងក្នុងគោលបំណងការពារធុរកិច្ចស្មោះត្រង់ និងចាត់វិធានការលើក្រុមហ៊ុនល្មើស ដើម្បីឈានឆ្ពោះទៅឧស្សាហកម្មស្អាត បៃតងដោយចីរភាព។ ហើយមិនត្រឹមតែជាក្រដាសស្នាមប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការបង្កើតឧបករណ៍គតិយុត្តិ និងយន្តការប្រតិបត្តិការដ៏មានប្រសិទ្ធភាពក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នរដ្ឋទាំងពីរ ហើយក៏ជាសក្ខីភាពមួយបង្ហាញពីការរួមដៃគ្នាយ៉ាងពិតប្រាកដ រវាងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការគាំពារបរិស្ថាន និងការបំពេញតាមកាតព្វកិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចបៃតង និងចីរភាពសម្រាប់កម្ពុជា។

អត្ថបទដែលទាក់ទង

៧ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់កើនឡើងដល់ជាង ១៣,៦ ពាន់លានដុល្លារ
2026/08/11 05:48:17 pm        104
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នា​ក់ក្នុងខេត្ត​ស្វាយរៀង មាន​ជំនាញ និង​ចំណូល​សមរម្យ ក្រោយ​ពីទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/08/11 05:35:39 pm        93
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបពីថ្ងៃបានប្រព្រឹត្តទៅដោយរលូនល្អមិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ
2026/08/11 05:23:13 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡា កើនឡើងជាង ២.០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ

2026/08/11 06:49:49 pm
​សារព័ត៌មាន៖ លោក Trump ធ្វើដំណើរតាមជើងហោះហើរសម្ងាត់របស់ទួរគី ក្រោយការគំរាមកំហែងពីអ៊ីរ៉ង់
2026/08/11 06:47:19 pm
​តុលាការស៊ីរីកាត់ទោសប្រហារជីវិតមេដឹកនាំធ្លាក់ពីអំណាច លោក Bashar al-Assad ដោយកំបាំងមុខ
2026/08/11 06:45:33 pm
​រូបភាពផ្កាយរណបថ្មី បង្ហាញពីទំហំការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅប្រាសាទ Beaufort របស់ប្រទេសលីបង់
2026/08/11 06:43:51 pm
​មន្ត្រីក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា៖ ផែនការនៅតែដំណើរការ ក្រោយ​មាន​ការ​ជំទាស់​ពី​លោក Netanyahu ​
2026/08/11 06:42:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/11 06:05:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm