យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នា​ក់ក្នុងខេត្ត​ស្វាយរៀង មាន​ជំនាញ និង​ចំណូល​សមរម្យ ក្រោយ​ពីទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/08/11 05:35:39 pm        152

(ស្វាយរៀង)៖ ពលរដ្ឋ និង​យុវជន​មកពី​គ្រួសារ​ក្រី​ក្រ​ជិត ៤​ពាន់​នាក់ មាន​ជំនាញ មានការងារ​ធ្វើបន្ទាប់​ពីទទួលបាន​ការបណ្ដុះ​បណ្ដាល​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​ពីវិទ្យា​ស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគតេជោសែន​ស្វាយរៀង នៃក្រសួងកា​រងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ ។

បើយោង​តាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២​០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋ​ទូទៅ​សរុប ៣,៦០៣​នាក់ ដែល​ទទួលបានអាហារូបករ​ណ៍ ១.៥លានរបស់ស​ម្ដេចធិបតី​ ក្នុងនោះមាន​ក្រុមដេលកពីគ្រួ​សារក្រីក្រ និងងាយ​រងហានិ​ភ័យ​ចំនួន ១,៥៤៩នាក់។

ក្នុងខែសីហានេះ វិទ្យាស្ថានដដែលគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន៧ បន្ថែមទៀតដែលផ្ដោតលើជំនាញសំខាន់ៗដូចជា ការដំឡើង​បណ្តញ​អគ្គិសនី​ក្នុង​អគារ, សេវាក​ម្ម​កុំព្យូទ័រ, សេវា​កម្ម​សម្អាង​កាយ, សេវា​កម្ម​កា​ត់សក់បុរ​ស, សេវាកម្មបរិក្ខារត្រជា​ក់ក្នុងគេ​ហដ្ឋាន, ការកែច្នៃ និងបន្លែ​ផ្លែ​ឈើ, ការ​ដំ​ឡើង និងត​បណ្ដាញ Network ។

បន្ថែមពីលើនេះវគ្គ​សិក្សាថ្មី នឹងចាប់ផ្តើម​ចុះឈ្មោះចូលរៀនចាប់​ពីថ្ងៃជូន​ដំណឹងនេះតទៅ ដោយអាចទាក់ទង​សាកសួរ​ព័ត៌មានប​ន្ថែមតា​មរ​យៈ​ទូរ​សព្ទ​លេ​ខ ០៨៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣ ឬអ​ញ្ជើញ​មកវិទ្យាស្ថា​នពហុបច្ចេក​ទេសភូមិភា​គតេជោ​សែន​ស្វាយរៀង ដែល​មានទី​តាំងស្ថិត​នៅភូមិមេភ្លើង សង្កាត់​ស្វាយរៀង ក្រុងស្វាយរៀង​ខេត្តស្វាយរៀង។

គួររម្លឹកថា កម្មវិធីប​ណ្ដុះបណ្ដា​លជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់​យុវជន​គោលដៅមកពីគ្រួសារ​ក្រីក្រ និងគ្រួសារងា​យរងហានិភ័យនៅ​ទូទាំង​ប្រទេ​ស​ចំនួន​ប្រមាណ ១,៥លាន​នាក់ ក្នុងកម្រិ​តសញ្ញាបត្របច្ចេកទេស និ​ងវិជ្ជាជីវៈ ត្រូវ​បានផ្ដួចផ្ដើមឡើងដោយស​ម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា កាលពី​ថ្ងៃទី១៤​ ខែវិ​ច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

តំណាងអយ្យការចោទប្រកាន់ស្ដ្រីជេរប្រមាថកងទ័ព ចំនួន២បទល្មើស គឺបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ
2026/08/14 05:46:01 pm        150
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
2026/08/14 04:55:03 pm        172
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2026/08/14 04:51:04 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់រដូវមូសុង​ នៅហ្វីលីពីន រំខានដល់ថ្នាក់​រៀន​របស់អ្នកសិក្សា ៨,៤លាននាក់ ទូទាំងតំបន់ចំនួន ៨

2026/08/14 07:07:12 pm
​រដ្ឋមន្ត្រីការបរទេស៖ រុស្ស៊ីចង់បាន​ចម្លើយពីអាមេរិក ជុំវិញ​​ការ​ចោទប្រកាន់​ថា គាំទ្រ​ការវាយប្រហាររបស់អ៊ុយក្រែន
2026/08/14 07:03:38 pm
​UN៖ការវាយប្រហារតាមផ្លូវអាកាស បង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា
2026/08/14 07:01:56 pm
​ទឹកជំនន់ធ្វើឱ្យមនុស្ស​ ៩៧៥គ្រួសារផ្លាស់លំនៅ ខណៈ​បំផ្លាញផ្ទះសម្បែង​ ១.៣៤៨ខ្នង នៅភាគខាងលិចស៊ូដង់
2026/08/14 07:00:12 pm
​UNជំរុញឲ្យពួកតាលីបង់អាហ្វហ្គានីស្ថានបញ្ចប់ការចាប់ខ្លួនស្ត្រីជុំវិញការមិនគោរពច្បាប់ស្លៀកពាក់
2026/08/14 06:58:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm