គ្រូបង្វឹកក្លិបមកពីហុងកុង និងសិង្ហបុរី សរសើរភាពរីកចម្រើនបាល់ទាត់នៅកម្ពុជា និង​រីករាយ​បាន​លេង​ទល់​ព្រះខ័នរាជ

2026/08/12 11:18:34 am        168

លោក Ng Wai Chiu គ្រូបង្វឹក Eastern District SA មកពីហុងកុង និងលោក Noor Ali​ គ្រូ​បង្វឹក Geylang International មកពីសិង្ហបុរី បានកោត​សរសើរ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​នា​ប៉ុន្មានឆ្នាំចុងក្រោយ ហើយរីករាយដែលត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង អញ្ជើញ​មកលេងពានរង្វាន់ Pre-Season Cup 2026 នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនចាប់ផ្ដើមការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពនេះ នៅល្ងាចថ្ងៃទី១១ ខែសីហា លោក Ng Wai Chiu បានសម្ដែងក្ដីរីករាយ នឹងការធ្វើដំណើរមកកម្ពុជាលើកដំបូង ជាមួយបរិយាកាសដ៏ល្អ ទាំងការស្នាក់នៅ ធ្វើដំណើរ និងអាកាសធាតុ។ ជាមួយគ្នាលោកបានសរសើរពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន បើធៀបកាលពី ១០ឆ្នាំមុន ហើយលោកក៏រីករាយនឹងការប្រកួតទល់ក្រុមខ្លាំងកម្ពុជា គឺក្រុមព្រះខ័នរាជស្វាយរៀង។

ដោយឡែកកីឡាករ Helio Jose De Souza Goncalves វិញថា ទោះបីជាការប្រកួតលក្ខណៈមិត្តភាព តែពួកគេនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ក្រុម ក៏ដូចជាការត្រៀមរដូវកាលថ្មី នៃលីគកំពូលហុងកុងផងដែរ។

ចំណែកលោក Noor Ali បានចាត់ទុកការប្រកួត Pre-Season គឺជាពេលវេលាដ៏ល្អ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ដោយសារក្រុមនីមួយៗ សុទ្ធតែជាក្រុមល្អ ពិសេសក្រុមព្រះខ័នរាជស្វាយរៀង ។ បន្ថែមលើនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសរបៀបលេងដ៏ល្អ ជាមួយការប្រកួតប្រជែងកម្រិតខ្ពស់។ ដូច្នេះទើបលោកសម្រេចមកប្រកួតនៅទីនេះ ដោយមិនស្ទាក់ស្ទើរ គ្រាដែលកីឡាករ Joshua Pereira ក៏បានលើកឡើងស្រដៀងគ្នានឹងគ្រូបង្វឹករបស់ខ្លួនផងដែរ។

សម្រាប់ពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ ដោយមាន ៣ក្លិបមកពី ៣ប្រទេសចូលរួម ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Geylang International មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែសីហា មុនក្រុមមកពីសិង្ហបុរីនេះ ត្រូវជួបក្រុម Eastern District នាថ្ងៃទី១៥ ខែសីហា និងការប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ត្រូវជួប Eastern District នាថ្ងៃទី១៨ ខែសីហា។ ក្រោយប្រកួតវិលជុំនេះ ក្រុមឈរលេខ១ និងលេខ២ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២១ ខែសីហាខាងមុខ ខណៈសំបុត្រចូលទស្សនាក្លិបនឹងលក់ក្នុងតម្លៃត្រឹមតែ ៨០០០រៀលប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ ដណ្តើមបានមេដាយសរុប ៤១ គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ នៅម៉ុងហ្គោលី
2026/08/12 11:45:58 am        99
Cristiano Ronaldo និង Georgina Rodriguez ប្រកាសចំណងអាពាហ៍ពិពាហ៍ផ្លូវការ
2026/08/12 10:44:55 am        121
ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
2026/08/11 12:54:53 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ អ៊ីស្រាអែល មិនជឿជាក់លើផែនការរបស់ក្រុមប្រឹក្សាសន្តិភាពសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សាទេ

2026/08/12 12:09:57 pm
​អតីតអ្នកការទូត៖ អាមេរិក ត្រូវតែដោះស្រាយឧបសគ្គទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចំពោះសន្តិភាព
2026/08/12 12:07:33 pm
​ប្រេសិតអាមេរិកប្រចាំអាស៊ាន៖ អាស៊ីអាគ្នេយ៍នៅតែជា«អាទិភាពច្បាស់លាស់»ទោះមានក្ដីបារម្ភពីពន្ធរបស់លោក Trump
2026/08/12 11:57:41 am
​លោ Trump ថា លោកបានប្តូរយន្តហោះបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ ដោយសារលទ្ធភាពនៃការគំរាមកំហែង
2026/08/12 11:53:48 am
​ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ ដណ្តើមបានមេដាយសរុប ៤១ គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ នៅម៉ុងហ្គោលី
2026/08/12 11:45:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm