សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ និងភាគីពាក់ព័ន្ធរៀបចំការប្រឡងបាក់ឌុបបានរលូនល្អ

2026/08/12 01:17:16 pm        106

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះ បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ចំពោះការរផវចំដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។

សម្ដេចធិបតីបានថ្លែង កោតសរសើរឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ ជាពិសេសអ្នកអាណាព្យាបាល សិស្សនិស្សិតដែលបានចូលរួមជូនកូនៗមកប្រឡង និងបេក្ខជនខិតខំប្រឹងប្រែងយកចំណេះវិជ្ជាដែលបានរៀនសូត្រប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ។ សម្ដេចលើកទឹកចិត្តដល់សិស្សានុស្ស បន្តខិតខំប្រឹងប្រែងសិក្សា អភិវឌ្ឍជំនាញថែមទៀតក្រោយចប់ថ្នាក់ទី១២នេះ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជា។

សម្ដេចធិបតីថ្លែងថា៖« ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ និងភាគីពាក់ព័ន្ធចំពោះការរៀបចំការប្រឡងបាក់ឌុប បានល្អនិងធានានូវស្ថិរភាព សន្តិសុខ និងបរិស្ថាន សម្រាប់បេក្ខជន នៅទូទាំងប្រទេស»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដំណើរការសំណេរនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។

ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ក្រោមការយកចិត្ត ទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាព ប្រឆាំងអំពើពុករលួយ និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ក្នុងនោះ បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់។

ក្រសួងអប់រំបានបញ្ជាក់ថា ជារួមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ សរសើរបណ្ដារាជធានី-ខេត្ត ចំពោះការប្រកួតប្រជែងកសាងសមិទ្ធផលសាធារណៈជាច្រើន
2026/08/12 01:47:24 pm        51
សម្ដេច​ធិបតីណែនាំក្រសួងពាក់ព័ន្ធ​ជំរុញ​កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខេត្តភាគឦសាន
2026/08/12 01:35:58 pm        115
ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង
2026/08/12 10:00:20 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូបង្វឹកព្រះខ័នរាជ ចាត់ទុកពាន Pre-Season ក្នុងស្រុក ជាការត្រៀមខ្លួនដ៏ល្អ ទាំងពានក្នុងស្រុក និងពានអន្ដរជាតិ

2026/08/12 01:48:28 pm
​សម្ដេចធិបតី៖ សរសើរបណ្ដារាជធានី-ខេត្ត ចំពោះការប្រកួតប្រជែងកសាងសមិទ្ធផលសាធារណៈជាច្រើន
2026/08/12 01:47:24 pm
​សម្ដេច​ធិបតីណែនាំក្រសួងពាក់ព័ន្ធ​ជំរុញ​កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខេត្តភាគឦសាន
2026/08/12 01:35:58 pm
​សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ និងភាគីពាក់ព័ន្ធរៀបចំការប្រឡងបាក់ឌុបបានរលូនល្អ
2026/08/12 01:17:16 pm
​អាល្លឺម៉ង់៖ សហភាពអឺរ៉ុបមិនប្រាកដថាអ្នកណាត្រូវចំណាយសម្រាប់ប្រាក់កម្ចី៩០ ពាន់លានអឺរ៉ូដល់ទីក្រុងគីវ
2026/08/12 01:10:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm