គ្រូបង្វឹកព្រះខ័នរាជ ចាត់ទុកពាន Pre-Season ក្នុងស្រុក ជាការត្រៀមខ្លួនដ៏ល្អ ទាំងពានក្នុងស្រុក និងពានអន្ដរជាតិ

2026/08/12 01:48:28 pm        155

លោក McConkey Matthew គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុកការណាត់ក្រុមបរទេសមកលេងពានរង្វាន់មិត្តភាពនៅកម្ពុជា គឺជាការត្រៀមខ្លួនមួយដ៏ល្អ សម្រាប់រដូវកាលថ្មី ទាំងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតពានរង្វាន់ Pre-Season Cup 2026 ដែលក្លិបរៀបចំ ដោយមាអញ្ជើញក្លិប Eastern District SA មកពីហុងកុង និងក្លិប Geylang International មកពីសិង្ហបុរី ចូលរួមប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក McConkey បានសម្ដែងក្ដីរីករាយ នឹងការបានធ្វើម្ចាស់ផ្ទះពានបើករដូវកាលថ្មីដ៏មានសារៈសំខាន់នេះ ដែលជាឱកាសដ៏ល្អ សម្រាប់ការលេងទល់ក្រុមមកពីក្រៅស្រុក ដើម្បីត្រៀមរដូវកាលថ្មី ពិសេសការប្រកួតពានរង្វាន់អន្ដរជាតិ។

បន្ថែមលើនេះ លោកក៏បានបង្ហើបពីមូលហេតុក្លិបសម្រេចរៀបចំការប្រកួតពានរង្វាន់ Pre-Season ក្នុងស្រុក ជំនួសការចេញទៅបោះជំរុំក្រៅប្រទេស ព្រោះពេលវេលាមិនអំណោយផល ខណៈក្លិបមានហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារគ្រប់គ្រាន់ ដែលអាចពង្រឹងការហ្វឹកហាត់ និងអភិវឌ្ឍន៍ក្រុមបានល្អ សម្រាប់ត្រៀមរដូវកាលថ្មី។

ជាមួយគ្នា ប្រធានក្រុម សឿយ វិសាល បានចាត់ទុកការប្រកួតពានរង្វាន់មិត្តភាពនេះ គឺជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់ក្រុម ក្រោយការប្រមូលផ្ដុំហ្វឹកហាត់ ៣សប្ដាហ៍កន្លងមក ពិសេសរវាងកីឡាករចាស់ និងកីឡាករថ្មី ដើម្បីធានាភាពរួចរាល់សម្រាប់ត្រៀមរដូវកាលថ្មី ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។

គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Geylang International មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែសីហា មុនបន្ដជួបក្រុម Eastern District នាថ្ងៃទី១៨ ខែសីហា ក្រោយជំនួបក្រុមភ្ញៀវទាំងពីរ ដែលធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ដើម្បីកាត់សេចក្ដីយកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
2026/08/12 03:08:41 pm        70
ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីចងចាំជនភៀសសឹក គឺជាគោលបំណងធំ នៃការប្រកួតបាល់ទាត់​សប្បុរស​របស់ក្រុម សសយក អលស្ដារ
2026/08/12 01:05:35 pm        181
ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ ដណ្តើមបានមេដាយសរុប ៤១ គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ នៅម៉ុងហ្គោលី
2026/08/12 11:45:58 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១

2026/08/12 03:30:57 pm
​Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
2026/08/12 03:08:41 pm
​សម្តេចធិបតីដាស់តឿនឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្តពង្រឹងទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន
2026/08/12 03:07:32 pm
​ខេត្តទិសឦសានទទួលបានការស្នើសុំវិនិយោគចំនួន ៧២គម្រោងមានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ និងបង្កើតការងារបានជាង ៨ម៉ឺននាក់
2026/08/12 03:00:56 pm
​ឱកាសល្អ! វិទ្យាស្ថាន TVET នានា ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់យុវជនលើជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ
2026/08/12 02:57:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm