ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត សប្ដាហ៍នេះមាន ៣គូ សុទ្ធសឹងជាគូជក់ចិត្ត

2026/08/12 02:02:33 pm        145

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) សប្ដាហ៍ទី៤ នៅក្នុងសប្ដាហ៍នេះ មានការប្រកួតចំនួន ៣គូប៉ុណ្ណោះ ដែលសុទ្ធសឹងជាគូជក់ចិត្ត ពិសេសការប្រកួតនាថ្ងៃទី១៤ ខែសីហាខាងមុខ។

ក្នុងចំណោមកម្មវិធីប្រកួតប្រចាំសប្ដាហ៍នេះ មាន ១គូត្រូវជួបគ្នានារសៀលថ្ងៃទី១២ ខែកញ្ញានេះ រវាងក្រុមសមាគមកីឡាបាល់ទាត់ខេត្តកែប ទល់ក្រុមសមាគមបាល់ទាត់ខេត្តព្រះសីហនុ ។ នេះជាការប្រកួតទី២ ក្នុងពូលE ដោយព្រះសីហនុ កំពុងមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតដំបូងស្មើកោះកុង គ្រាដែលខេត្តកែប មិនទាន់រកបានពិន្ទុឡើយ។ ដូច្នេះជំនួបថ្ងៃនេះ គឺជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរស្វែងរកជ័យជម្នះលើកដំបូង។

ចំណែក ២ប្រកួតទៀត នឹងត្រូវធ្វើឡើងនាថ្ងៃសុក្រ ដែលសុទ្ធតែជាជំនួបដណ្ដើមកៅអីកំពូលតារាង ក្នុងនោះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តកោះកុង នៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសតេជោ សែន កោះកុង។ បច្ចុប្បន្នកំពត កំពុងមាន ៣ពិន្ទុក្នុងដៃ មានប្រៀប ២ពិន្ទុលើខេត្តកោះកុង តែក្រោយជំនួបជើងទី១ នេះ ក្រុមទទួលបានជ័យជម្នះ នឹងបានឡើងកំពូលតារាង តែបើស្មើ ខេត្តកំពត នឹងរក្សាតំណែងខ្លួនដដែល។

ដោយឡែក ១គូទៀត គឺក្រុមខ្លាំងសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុមមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ក្នុងពូលD ។ បច្ចុប្បន្នក្រុមទាំងពីរ រកបាន ៣ពិន្ទុស្មើគ្នា ក្រោយយកឈ្នះគូប្រជែងរួមពូលរៀងៗខ្លួន ។ ដូច្នេះថ្ងៃសុក្រនេះ គឺជាជំនួបដ៏សំខាន់ក្រុមទាំងពីរ ដែលត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែកៅអីកំពូលតារាង ក៏ដូចជាពង្រឹងឱកាសឡើងទៅវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២៦/២៧៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
2026/08/12 03:30:57 pm        43
សម្តេចធិបតីដាស់តឿនឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្តពង្រឹងទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន
2026/08/12 03:07:32 pm        100
ខេត្តទិសឦសានទទួលបានការស្នើសុំវិនិយោគចំនួន ៧២គម្រោងមានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ និងបង្កើតការងារបានជាង ៨ម៉ឺននាក់
2026/08/12 03:00:56 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១

2026/08/12 03:30:57 pm
​Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
2026/08/12 03:08:41 pm
​សម្តេចធិបតីដាស់តឿនឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្តពង្រឹងទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន
2026/08/12 03:07:32 pm
​ខេត្តទិសឦសានទទួលបានការស្នើសុំវិនិយោគចំនួន ៧២គម្រោងមានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ និងបង្កើតការងារបានជាង ៨ម៉ឺននាក់
2026/08/12 03:00:56 pm
​ឱកាសល្អ! វិទ្យាស្ថាន TVET នានា ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់យុវជនលើជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ
2026/08/12 02:57:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm