ឱកាសល្អ! វិទ្យាស្ថាន TVET នានា ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់យុវជនលើជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ

2026/08/12 02:57:43 pm        307

គ្រឹះស្ថាន និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើន ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន និងសិស្សានុសិស្ស ពិសេសតាមរយៈកម្មវិធីថ្នាក់ជាតិបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ ។

ឱកាសដ៏ល្អសម្រាប់យុវជន ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលថ្មីៗនេះ ដែលពុំទាន់មានគោលដៅច្បាស់លាស់ក្នុងការសម្រេចចិត្តចាប់យកជំនាញណាមួយឱ្យសមស្របទៅនឹងទីផ្សារការងារ។ នៅពេលនេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា TVET ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បាននិងកំពុងបើកទ្វារយ៉ាងទូលាយ ទទួលចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ ១០០% ។

មុខជំនាញសំខាន់ៗជាច្រើន ដែលត្រូវបានដាក់ឱ្យជ្រើសរើស រួមមានក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម មេកានិចរថយន្ត បរិក្ខារត្រជាក់ អគ្គិសនី សំណង់ និងវិស័យកសិ-ឧស្សាហកម្មជាដើម។ កាន់តែពិសេសថែមទៀតនោះ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល មិនត្រឹមតែបានរៀនដោយឥតគិតថ្លៃ (មិនអស់ប្រាក់) នោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីជួយសម្រាលការចំណាយលើការស្នាក់នៅ និងការហូបចុកថែមទៀតផង។

ក្នុងចំណោមវិទ្យាស្ថាននានា ដែលកំពុងផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន និងសិស្សានុសិស្ស លោក សាយ សុឃាង នាយករង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានអំពាវនាវនិងលើកទឹកចិត្តយុវជនឱ្យចាប់យកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះជាស្ពានចម្លងដ៏សំខាន់ដែលឆាប់ទទួលបានការងារធ្វើ មានចំណូលសមរម្យ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ លោកបន្ថែមថា ការចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នេះ ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០២២ រហូតមកដល់ខែឧសភា ឆ្នាំ២០២៦ TVET បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណជិត ៧០ម៉ឺននាក់ ខណៈពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦នេះ សិស្សដែលបាននិងកំពុងបណ្តុះបណ្តាលមានសរុបប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះ គ្រឹះស្ថានក្រោមឱវាទក្រសួងចំនួនជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនជាង ៤ម៉ឺននាក់៕អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស៊ីរី និងធនាគារពិភពលោកព្រមព្រៀងបង្កើតមូលនិធិស្តារប្រទេសស៊ីរីឡើងវិញ

2026/10/19 04:22:58 pm
​តៃវ៉ាន់ បញ្ជាក់​ថា ខ្លួន​បាន​បណ្តេញនាវាចិន ១៦គ្រឿង ពាក់ព័ន្ធនឹង «សកម្មភាពរំខាន​នៅ​ដែន​សមុទ្រ»
2026/10/19 04:21:18 pm
​អារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើខ្លួន ខណៈអេហ្ស៊ីបកំពុងថ្លឹងថ្លែងផ្តល់ជំនួយយោធា
2026/10/19 04:16:53 pm
​រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm
​លោក Lavrov ៖ រុស្ស៊ីកំពុងស្វែងរកមធ្យោបាយដោះស្រាយជម្លោះរវាងអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ូទី
2026/10/19 04:06:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm