មនុស្ស​ប្រមាណ ​៦០​នាក់​ស្លាប់ ​ខណៈ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​ខ្លាំងក្លា​ក្នុង​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​ន​

2022/05/09 04:35:29 pm        2.5 K

​អ៊ុយក្រែន៖ ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​កើតឡើង ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើតកាលពី​ថ្ងៃអាទិត្យ​រវាង​កងកម្លាំង​រុស្ស៊ី និង​ក្រុម​អ្នកតស៊ូ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ព្យាយាម​ដណ្ដើម​កាន់កាប់​ទីក្រុង Severodonetsk ដ៏​សំខាន់​របស់​តំបន់ Luhansk​។

​អភិបាល​តំបន់ Luhansk បាន​និយាយ​ថា ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ឧស្សាហកម្ម Severodonetsk ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ១០០,០០០​នាក់ ហើយ​កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​មួយ​នេះ​។ ​អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​សរសេរ​នៅ​ក្នុង​សារ Telegram ថា ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុតកំពុង​ឈាន​ទៅ​រក​ការ​ដណ្ដើម​យក​ទីក្រុង Severodonetsk ប៉ុន្តែ​រាល់​កា​បោះ​ទីលំនៅ​ទាំងឡាយ​នៅ​ក្នុង​តំបន់ Luhansk គឺជា​ចំណុច​គ្រោះថ្នាក់​បំផុត។​ ពេលនេះ​មានការ​បាញ់​ប្រហារ​គ្នា​នៅ​ក្នុង​ភូមិ Bilohorivka ភូមិ Voivodivka និង​វាយ​រុល​ទៅកាន់​ទីក្រុង Popasna​។​

​លោក​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​សិប​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ស្លាប់ ក្រោយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​បំផ្លិចបំផ្លាញសាលារៀន​មួយ​កន្លែង ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ ៩០​នាក់​ស្នាក់នៅ​ក្នុង​បន្ទប់​ក្រោម​ដី​ក្នុង​ភូមិ Bilohorivka។ ​យ៉ាងណាក៏ដោយ​ប្រភព​ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា មនុស្ស​ប្រហែល​ ៦០​នាក់​បាន​ស្លាប់ បន្ទាប់ពី​គ្រាប់បែក​ត្រូវ​ចំ​សាលារៀន​មួយ​កន្លែង​ក្នុង​ភាគ​ខាងកើត​​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm