Romelu Lukaku ខិតជិតផ្ទេរចេញពី Napoli ទៅ Fenerbahçe

2026/08/12 03:40:43 pm        90

ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក Romelu Lukaku កំពុងខិតជិតផ្ទេរចេញពី Napoli ទៅកាន់ក្លិបយក្សតួកគី Fenerbahçe បន្ទាប់ពីក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនឹងគ្នា។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអនាគតរបស់ Lukaku នៅ Napoli មានភាពមិនច្បាស់លាស់ក្នុងរដូវក្តៅនេះ។ កាលពីមុន ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះធ្លាប់បង្ហាញបំណងចង់បន្តនៅ Napoli ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរ ហើយពេលនេះគាត់កំពុងខិតជិតទៅរកការចាកចេញ។

Lukaku បានផ្ទេរជាអចិន្ត្រៃយ៍ពី Chelsea មក Napoli នៅខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃប្រមាណ ៣០ លានអឺរ៉ូ ជួយ Napoli ឈ្នះជើងឯក Serie A រដូវកាល ២០២៤/២៥ ដោយរកបានគ្រាប់បាល់សំខាន់ៗក្នុងយុទ្ធនាការរបស់ក្រុម។

ប៉ុន្តែរដូវកាលបន្ទាប់ Lukaku បានជួបបញ្ហារបួសដែលធ្វើឱ្យគេអវត្តមានរយៈពេលយូរ។

ប្រសិនបើការផ្ទេរត្រូវបានសម្រេចជាផ្លូវការ Lukaku នឹងចូលរួមជាមួយ Fenerbahçe ដើម្បីបន្ថែមកម្លាំងប្រយុទ្ធ និងបទពិសោធន៍ដ៏សម្បូរបែបសម្រាប់ក្រុម។

សម្រាប់ Lukaku វានឹងក្លាយជាជំពូកថ្មីមួយទៀតក្នុងអាជីពដែលធ្លាប់ឆ្លងកាត់ក្លិបធំៗជាច្រើននៅអឺរ៉ុប ដូចជា Chelsea, Manchester United, Inter Milan, Roma និង Napoli៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

PSG ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Parma នាំយកអ្នកចាំទីជប៉ុន Zion Suzuki
2026/08/12 04:17:49 pm        48
Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
2026/08/12 03:08:41 pm        117
គ្រូបង្វឹកព្រះខ័នរាជ ចាត់ទុកពាន Pre-Season ក្នុងស្រុក ជាការត្រៀមខ្លួនដ៏ល្អ ទាំងពានក្នុងស្រុក និងពានអន្ដរជាតិ
2026/08/12 01:48:28 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្រ្កាបបទល្មើសធនធានធម្មជាតិជិតពីររយករ​​ណី​ក្នុ​​​​ង​ឆមាសទី១ ឆ្នាំ២០២៦

2026/08/12 04:35:09 pm
​លោក Trump៖ ជម្រើស ចំពោះ​អ៊ីរ៉ង់ គឺបណ្ដោយ​ឱ្យដួល​រលំ​ផ្នែក​​សេដ្ឋកិច្ច ​​ ឬវាយប្រហារពួកគេ​ឱ្យ​កាន់​តែ​​ខ្លាំង
2026/08/12 04:34:50 pm
​អ៊ីរ៉ង់​​ប្រកាន់ជំហរ​រឹង​ត្អឹង​លើ​លក្ខខណ្ឌ​​ច្រកសមុទ្រ Hormuz ដោយ​ប្រាប់​​ថា អាមេរិក​ត្រូវ​ព្រម​តាម​ការទាមទារ​
2026/08/12 04:32:47 pm
​លោក RUBIO៖ គុយបានឹងចាប់ផ្តើមការផ្លាស់ប្តូរដ៏សំខាន់ មុនពេលចប់អាណត្តិប្រធានាធិបតីរបស់លោក TRUMP
2026/08/12 04:22:22 pm
​ការ​បាញ់​ប្រហារកើនឡើង បង្ហាញថា ថៃ​មិនអាចទប់​ស្កាត់​ឧក្រិដ្ឋកម្មដោយ​កាំភ្លើងបាន
2026/08/12 04:20:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm