ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម

2026/08/12 03:58:44 pm        121

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យ​ឯកជន​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថល​ ដែលមានលក្ខណៈកាន់តែ នវានុវត្តន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និង​គុណ​ភាព​នៃផលិតកម្ម កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានា នូវភាពប្រកួត​ប្រជែង​ក្នុង​ទីផ្សារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តជាតិស្តីពី​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មី​ឆ្នាំ​២០២៦-២០៣០» នៅថ្ងៃទី១១ សីហា នេះថា រាជរដ្ឋាភិបាលជំរុញ និងការ​លើក​កម្ពស់​ ការធ្វើធុរកិច្ចគ្រប់ប្រភេទ ពិសេសធុរកិច្ចថ្មីដែលមានលក្ខណៈនវានុវត្តន៍ និងប្រើប្រាស់​បច្ចេក​វិទ្យាឌីជីថលជា «ស្នូល» សំដៅបង្កើន សមត្ថភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងសកល មានភាពមិនប្រាកដប្រជាកាន់តែ ខ្ពស់ និងស្របពេលដែលតំបន់ និងពិភពលោកទាំងមូលកំពុងផ្តល់អាទិភាពខ្ពស់ លើការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសវឌ្ឍនភាពចុងក្រោយនៃបញ្ញាសិប្បនិម្មិត AI ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ការរៀនសូត្រ ការប្រកប អាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅក្នុងយុគសម័យទំនើបនេះ ពោលគឺបច្ចេកវិទ្យាឌីជីថល បានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច ហើយបានក្លាយជាកាតាលីករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការជំរុញនវានុវត្តន៍ និង កណើន ក៏ដូចជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ។ សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែល មានលក្ខណៈកាន់តែនវានុវត្តន៍ គឺជាឧត្តមភាពមួយថ្មី និងជួយលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និងគុណភាពនៃផលិតកម្ម កាត់ បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ ។

ទាក់ទិនបច្ចេកវិទ្យាឌីជីថល, បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជាទិសដៅរបស់សមាគម គឺ មានផែនការពង្រឹង និងពង្រីកចំណេះដឹងដល់សហគ្រិនលើផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល សម្រាប់ជាមូលដ្ឋានគ្រឹះពង្រឹងអាជីវកម្ម និងការធ្វើពាណិជ្ជកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះដែរ ចំពោះវិស័យសាធារណៈ បាននិងកំពុងដើរតួនាទីជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការកែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការ- ផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចថ្មី ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេសឲ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការសំណូមពរ និង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងធុរជន៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្រ្កាបបទល្មើសធនធានធម្មជាតិជិតពីររយករ​​ណី​ក្នុ​​​​ង​ឆមាសទី១ ឆ្នាំ២០២៦
2026/08/12 04:35:09 pm        1
គណបក្សនយោបាយសម្ព័ន្ធភាពបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារសំខាន់ៗសម្រាប់ជាតិ
2026/08/12 04:03:06 pm        101
រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញធ្វើជីវមាត្រដំបូងគេ ដើម្បីបើកយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងទី២០
2026/08/12 03:54:46 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្រ្កាបបទល្មើសធនធានធម្មជាតិជិតពីររយករ​​ណី​ក្នុ​​​​ង​ឆមាសទី១ ឆ្នាំ២០២៦

2026/08/12 04:35:09 pm
​លោក Trump៖ ជម្រើស ចំពោះ​អ៊ីរ៉ង់ គឺបណ្ដោយ​ឱ្យដួល​រលំ​ផ្នែក​​សេដ្ឋកិច្ច ​​ ឬវាយប្រហារពួកគេ​ឱ្យ​កាន់​តែ​​ខ្លាំង
2026/08/12 04:34:50 pm
​អ៊ីរ៉ង់​​ប្រកាន់ជំហរ​រឹង​ត្អឹង​លើ​លក្ខខណ្ឌ​​ច្រកសមុទ្រ Hormuz ដោយ​ប្រាប់​​ថា អាមេរិក​ត្រូវ​ព្រម​តាម​ការទាមទារ​
2026/08/12 04:32:47 pm
​លោក RUBIO៖ គុយបានឹងចាប់ផ្តើមការផ្លាស់ប្តូរដ៏សំខាន់ មុនពេលចប់អាណត្តិប្រធានាធិបតីរបស់លោក TRUMP
2026/08/12 04:22:22 pm
​ការ​បាញ់​ប្រហារកើនឡើង បង្ហាញថា ថៃ​មិនអាចទប់​ស្កាត់​ឧក្រិដ្ឋកម្មដោយ​កាំភ្លើងបាន
2026/08/12 04:20:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm