ក្លិបបាល់ទាត់បារាំង Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លិបអ៊ីតាលី Parma សម្រាប់ការផ្ទេរអ្នកចាំទីជម្រើសជាតិជប៉ុន Zion Suzuki។ តម្លៃកញ្ចប់ផ្ទេរត្រូវបានរាយការណ៍ថាមានប្រមាណ ៣៥ លានអឺរ៉ូ រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ នេះបើតាមការផ្សព្វផ្សាយរបស់អ្នកកាសែតល្បីល្បាញ Fabrizio Romano។
Suzuki វ័យ ២៣ឆ្នាំ ត្រូវបាន PSG មើលឃើញថាជាការវិនិយោគសម្រាប់អនាគត ហើយក្លិបបារាំងកំពុងពិចារណាឱ្យរូបគេ ចេញទៅលេងខ្ចីជើង ដើម្បីទទួលបានឱកាសបង្ហាញសមត្ថភាពជាប្រចាំ។ Juventus ត្រូវបានរាយការណ៍ថាជាក្លិបមួយក្នុងចំណោមជម្រើសសម្រាប់ការខ្ចីជើងនេះ។
PSG បានបង្កើនការចរចាជាមួយ Parma បន្ទាប់ពីការដេញថ្លៃដំបូងរបស់ពួកគេ ហើយកិច្ចព្រមព្រៀងប្រមាណ ៣៥ លានអឺរ៉ូនេះ ត្រូវបានរាយការណ៍ថាជាចំណុចដែលធ្វើឱ្យការផ្ទេរកៀកនឹងចេញជាផ្លែផ្កា។
Suzuki បានផ្ទេរពីក្លិបប៊ែលហ្ស៊ិក Sint-Truiden មក Parma ក្នុងឆ្នាំ២០២៤ និងបានក្លាយជាអ្នកចាំទីសំខាន់របស់ក្រុមអ៊ីតាលី។ រូបគេក៏ជាអ្នកចាំទីជម្រើសដំបូងរបស់ជប៉ុន និងបានចូលរួមជាមួយក្រុមជម្រើសជាតិក្នុង World Cup 2026 ថ្មីៗកន្លងទៅនេះផងដែរ៕ អត្ថបទ៖នាង សុភាវុធ
