កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ធ្វើ​បាន​ល្អ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១

2022/05/09 04:47:11 pm        1.1 K

​ឃីកបុកស៊ីង៖ ក្រុម​អត្ត​ព​លិ​ក​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជាធ្វើបាន​យ៉ាង​ល្អ​ក្នុង​ថ្ងៃ​ដំបូង ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣១ នៅ​ទីក្រុង​ហាណូយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​ក្នុង​ចំណោម​កីឡាករ​-​កីឡា​ការិនី ៤​រូប​មាន​កីឡាករ ៣​រូប​បាន​ទម្លាក់​គូប្រកួត​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បាន​កក់​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ ពោលគឺ​ចាញ់​តែ​ម្នាក់​ប៉ុណ្ណោះ។​

​ចំពោះ​លទ្ធផល​ការប្រកួត​របស់​ក្រុមកីឡា​ឃី​ក​បុក​ស៊ី​ង ដែលជា​ប្រភេទ​កីឡា​ដំបូង​គេ​របស់​កម្ពុជាបាន​បើក​យុទ្ធនាការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នេះរួមមាន​៖ ​កីឡាករ ទូច រ៉ា​ឆាន់ បាន​យកឈ្នះ​កីឡាករ​ហ្វីលីពីន Esteban Jomar Balangui ដោយ​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់​ការប្រកួត ៣​ទឹក​ពេញ ដើម្បី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម។ ​កីឡាករ កាន់ ម៉េង​ហុង បាន​យកឈ្នះ​កីឡាករ​ឡាវ Khammaty Houmphanh ទាំង ៣​ទឹកដើម្បី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម។ ម៉េង​ហុង ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​នេះពិសេស​ទឹក​ទី​២ និង​ទឹក​ទី​៣ ដែល​បាន​វាយ​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​ឡាវ។​ ​អ្វីដែល​ពិសេសគឺ​កីឡាករ សាន រ៉ា​គីម បាន​ផ្ដួល​កីឡាករ​ម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​២ ដែល​នាំ​ឲ្យ រ៉ា​គីម បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុង​ប្រភេទ​ទ​ម្ង​ន៉ ៦៣,៥​គីឡូក្រាម។ ​រីឯ​កីឡាការិនី នៅ ស្រី​ពៅ បាន​របូត​ឱកាស​ឡើង​វគ្គ​បន្ដ បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វីដៃ​ម្ចាស់ផ្ទះ​វៀតណាមកីឡាការិនី Bui Linh ដោយ​ពិន្ទុ។​

​តាមរយៈ​លទ្ធផល​នេះ គេ​ឃើញ​កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ៣​រូបបាន​កក់​មេដាយ​សំរឹទ្ធរួមមាន​កីឡាករ ទូច រ៉ា​ឆាន់​, កាន់ ម៉េង​ហុង និង សាន រ៉ា​គីម មុន​ឈានដល់​ការប្រកួត​បន្ទាប់ ដែល​ពួកគេ​ត្រូវការ​ជ័យជម្នះ​រៀងៗ​ខ្លួនដើម្បី​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ស្វែងរ​ក​មេដាយ​មាស​ជូន​ជាតិ។​ ​ដោយឡែក​កីឡាករ​ម្នាក់ទៀតគឺ​កីឡាករ លន់ បញ្ញា ក៏បាន​កក់​មេដាយ​សំរឹទ្ធ​ផងដែរ បន្ទាប់ពី​ចាប់ឆ្នោត​ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ អ្នកលេង​ទម្ងន់ ៦៧​គីឡូក្រាម​រូបនេះក៏​មិន​ខុសពី​មិត្ត​រួម​ជាតិ​ទាំង ៣​រូប​ដែរដោយ​គេ​ត្រូវការ​ឈ្នះ ១​ប្រកួត​ទៀត​ប៉ុណ្ណោះដើម្បី​មានឱកាស​ដណ្ដើម​មេដាយមាស។​ ​ចំណែក​កីឡាករ​-​កីឡាការិនី​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ៤​រូប​ទៀតដែល​មិនទាន់បាន​ប្រកួត​ជុំ​ដំបូងកាលពី​ម្សិលមិញ នឹងត្រូវ​ប្រកួត​ល្ងាច​នេះរួមមាន​កីឡាករ ខាំ ខ្លា​នាង ជួប​កីឡាករ​ម៉ាឡេស៊ី Masdor Mohammad Rifdean, កីឡាការិនី ទូច ចាន់​វ​ត្តី ជួប​កីឡាការិនី​ថៃ Namrak Surachada, កីឡាករ ឈឿង ល្វៃ ជួប​កីឡាករ​សិង្ហ​បុរី Nazri Bin Sutari និង​កីឡាករ ឈុត វ៉ាន់​ថង ជួប​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម Nguyen Quang Huy៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm