មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្រ្កាបបទល្មើសធនធានធម្មជាតិជិតពីររយករ​​ណី​ក្នុ​​​​ង​ឆមាសទី១ ឆ្នាំ២០២៦

2026/08/12 04:35:09 pm        130

ក្រចេះ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងអំឡុងឆមាសទី១ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ បា​​នស​​ហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិលនានា ព្រមទាំងប្រជាព​​លរដ្ឋ​​ នៃ​​សហគមន៍តំបន់ការពារធម្មជាតិនានា បានចុះល្បាតទប់ស្កាត់ បទល្មើសធនធានធ​​ម្ម​​ជាតិ បានចំ​​នួ​​​ន​​​៩៣២លើក និងបានធ្វើការបង្រ្កាបបទល្មើសចំនួន ១៩៥ករណី ក្នុងតំបន់ការពារធម្មជា​​​​តិ​​​ចំនួន៦ រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដែលមានផ្ទៃដីសរុប ២៨៣ ៤០២ ហិកតា។

ចំពោះបទល្មើសដែលបានបង្រ្កាបនាពេលកន្លងមក ក្រុមការងារបានសម្រេចបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃ ចំនួន ៨៩ករណី បទល្មើសព្រៃឈើ ចំនួន២៤ ករណី បទល្មើសសត្វព្រៃចំនួន ៣៧ករណី បទល្មើសឡធ្យូងខុសច្បាប់ ចំនួន ២៩ ករណី និងបទល្មើសសាងសង់រោងខុសច្បាប់ ចំនួន២៤ ករណី។

ក្នុងអំឡុងពេលជាមួយគ្នានេះដែរ មន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿងទាក់ទងនឹងបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ បានចំនួន ៤២ សំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តរួចរាល់ ក្នុងនោះ​​មានជនសង្ស័យ ចំនួន ៦ នាក់ ត្រូវបានចាប់ខ្លួននិងបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ក្នុងពេលចុះអនុវត្ត ក្រុមការងារបានដកហូតនិងប្រមូលវត្ថុចាប់យក រួមមាន រថយន្តកែច្នៃចំនួន ១គ្រឿង គោយន្តកន្រ្តៃ ចំនួន៣គ្រឿង ម៉ូតូចំនួន១១គ្រឿង រណាយន្តចំនួន១៨គ្រឿង ឈើអាចម្រុះចំនួនជាង១២ម៉ែត្រត្រីគុណ អាវុធកែច្នៃចំនួន១០ដើម អន្ទាក់ខ្សែចំនួន២៨៤ ខ្សែ មោងចាប់សត្វចំនួន១០០ម៉ែត្រ និងវត្ថុតាងមួយចំនួនទៀត ទៅរក្សាទុកនៅតាមស្នាក់ការ នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។

សម្រាប់ទិសដៅបន្ត មន្ទីរបរិស្ថានខេត្តក្រចេះ ប្តេជ្ញាបន្តពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរឹង តាមយុទ្ធសា​​ស្ត្រ​​​​ក្រសួងបរិស្ថាន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ធានាការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយភាពស្អាត ភាពបៃ​​​ត​​​ងនិងចីរភាព៕

អត្ថបទដែលទាក់ទង

អនុប្រធានទី២ រដ្ឋសភា ផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ឆែក និងជប៉ុន មុនចេញដំណើរទៅបន្តការសិក្សា
2026/08/12 05:05:39 pm        70
អភិបាលរាជធានីភ្នំពេញ ជំរុញអាជ្ញាធរខណ្ឌ-សង្កាត់បន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងផ្ដល់​សេវាជូន​ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត
2026/08/12 04:50:49 pm        110
គណបក្សនយោបាយសម្ព័ន្ធភាពបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារសំខាន់ៗសម្រាប់ជាតិ
2026/08/12 04:03:06 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំហាយ​នៃ​ព្យុះទីហ្វុង Dolphin បង្ក​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំង ខណៈទី​​ក្រុងប៉េកាំងផ្អាក​​សេវារថយន្ត​ក្រុង​

2026/08/12 05:13:54 pm
​អ្នកដំណើរ និងនាវិកទាំង ១៤៤នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយ​នាវា​ចម្លង​មាន​អគ្គិភ័យ នៅឥណ្ឌូនេស៊ី
2026/08/12 05:12:00 pm
​អាជីវករនៅទីក្រុងតេអេរ៉ង់ បង្ហាញការខកចិត្តចំពោះសេដ្ឋកិច្ច និងសង្ស័យចំពោះការចរចារបស់អាមេរិក
2026/08/12 05:10:22 pm
​UNESCO៖ ក្មេងស្រីអាហ្វហ្គានីស្ថានជាងពីរលាននាក់ត្រូវបានដកចេញពីការអប់រំ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច
2026/08/12 05:08:32 pm
​កងទ័ពជើងទឹកចិន និងឥណ្ឌូនេស៊ី នឹងធ្វើសមយុទ្ធជើងទឹករួមគ្នានៅភាគខាងកើតកោះតៃវ៉ាន់
2026/08/12 05:06:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm