ប៉ៃលិន​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ​នៃ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ

2022/05/09 05:31:42 pm        281

​កីឡា​៖ ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិឆ្នាំ​២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យក្រោយ​ដំណើរ​ការប្រកួត​ជាង ១​សប្ដាហ៍​នៅ​រាជធានី​ភ្នំពេញដែល​ទើប​បញ្ចប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​ក្រុម​កីឡា​មកពី​ខេត្ត​ប៉ៃលិនបាន​ឈរ​កំពូល​តារាង​មេដាយ ដោយ​ឈ្នះ​មេដាយមាស​ច្រើនជាងគេរហូតដល់ ៨​គ្រឿង។​

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ ពិសេស​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​មកពី​គ្រប់​រាជធានី​-​ខេត្តដែល​បាន​ចូលរួម​ការប្រកួត ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ​នេះបញ្ចប់​ដោយ​រលូន និង​ផ្លែផ្កា។​ ​ឯកឧត្ដម​បាន​គូសបញ្ជាក់ថា នេះ​គឺជារ​បត​ថ្មី​មួយទៀតដែល​ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើ​កំណែទម្រង់​ពី​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ប្រចាំឆ្នាំ មកជា​ការប្រកួត​ថ្នាក់ជាតិដែល​នឹងត្រូវ​រៀបចំ ២​ឆ្នាំ​ម្ដង ជាមួយ​ការរៀបចំ​កម្មវិធី​ប្រកួតរហូតដល់ ៨​ប្រភេទ​កីឡាក្នុងន័យ​ផ្ដល់ឱកាស និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​តាម​គ្រឹះស្ថាន​អប់រំ ក៏ដូចជា​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​ឆ្នាំនេះ បានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសា និង​បញ្ចប់​នៅ​ថ្ងៃទី​០៧ ខែឧសភាដោយមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១,៦៧៧​នាក់មកពី​ទូទាំង​រាជ​ធានី​-​ខេត្តដែល​បានធ្វើ​ការប្រកួត​លើ ៨​ប្រភេទ​កីឡារួមមាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​សី វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ WT និង​កីឡា​តេ​ក្វាន់​ដូ ITF។​ ​សរុប​លទ្ធផល​ការប្រកួត​ជារួម គេ​ឃើញ​ក្រុមកីឡា​ខេត្ត​ប៉ៃលិនឈ្នះ​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៨ និង​សំរឹទ្ធ ៣ តាម​ពីក្រោយ​ដោយ​ក្រុមកីឡា​ម្ចាស់ផ្ទះ​រាជធានី​ភ្នំពេញឈរ​លេខ​២ ឈ្នះ​មេដាយមាស ៤, ប្រាក់ ៥ និង​សំរឹទ្ធ ៣។ រីឯ​ខេត្តស្ទឹងត្រែងឈរ​លេខ​៣ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៦ និង​សំរឹទ្ធ ៤។ ខេត្ត​ត្បូងឃ្មុំឈរ​លេខ​៤ ឈ្នះ​មេដាយមាស ៣ និង​ប្រាក់ ២។ ខេត្តបាត់ដំបងឈរ​លេខ​៥ ឈ្នះ​មេដាយមាស ៣ និង​សំរឹទ្ធ ១។ ចំណែក​ខេត្តដែល​មិន​ទទួលបាន​មេដាយ​សោះគឺ​ខេត្តកោះកុង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        285
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        352

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm