នគរបាលពង្រឹងការចុះអប់រំណែនាំអ្នកបើកបរល្មើសច្បាប់ ខណៈការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញកាន់តែជិតមកដល់

2026/08/13 10:43:31 am        271

នគរបាលចរាចរណ៍រាជធានីភ្នំពេញ បន្តពង្រឹងការចុះអប់រំណែនាំដល់អ្នកបើកបរល្មើសច្បាប់ទាំងឡាយ ខណៈការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាថ្មី កាន់តែគៀកមកដល់ ។

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញជាថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីមានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី តបតាមសំណើររបស់ប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្របពេលដែលកំណើន នៃគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ ពិសេសបានឆក់យកអាយុជីវិតពលរដ្ឋអ្នកដំណើរជាច្រើន ជារៀងរាល់ថ្ងៃ ។

អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានបន្តចុះផ្សព្វផ្សាយអប់រំណែនាំជាប្រចាំ លើពលរដ្ឋអ្នកដំណើរដែលបើកបរល្មើសច្បាប់ទាំងឡាយ ឲ្យចូលរួមគោរពច្បាប់ ដើម្បីកាតបន្ថយបានពីគ្រោះថ្នាក់ ។

ថ្មីៗនេះ កម្លាំងជំនាញ បានចុះអប់រំលើអ្នកបើកបររថយន្តដឹកទំនិញទាំងឡាយ ដែលដឹកសំពីងសំពោង លើសល្បើសចំណុះ ដែលជាកត្តាប្រឈមខ្ពស់មួយក្នុងការបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុអាចកើតឡើងគ្រប់ពេល ។ ទៀតសោត កត្តាដឹកលើចំណុះបែបនេះ ក៏បង្កឲ្យមានការកកស្ទះតាមដងផ្លូវផងដែរ ។

ពលរដ្ឋ គាំទ្រការអនុវត្តតាមរយៈការអប់រំនៅពេលនេះ និងគាំទ្រចំពោះការអនុវត្តច្បាប់ឡើងវិញជាថ្មីនៅពេលឆាប់ៗខាងមុខ ដែលជាផ្នែកសំខាន់ជួយទប់ស្កាត់បានពីគ្រោះថ្នាក់ ព្រោះគ្រោះថ្នាក់ចរាចរណ៍មិនមែនកើតឡើងដោយសារនគរបាលអនុវត្តច្បាប់នោះឡើយ គឺកើតឡើងពីការមិនចូលរួមគោរពរបស់អ្នកដំណើរគ្រប់គ្នា ។

ផ្អែកតាមរបាយការណ៍ផ្លូវការណ៍របស់នាយកដ្ឋានជំនាញ បញ្ជាក់ថា ៖ ក្នុងរយៈពេលក្រោយមកនេះ ក្នុងមួយថ្ងៃៗ ករណីគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតពលរដ្ឋចន្លោះពី៤ ទៅ៥នាក់ជារៀងរាល់ថ្ងៃ ក្នុងក្របខណ្ឌនៅទូទាំងប្រទេសនិយាយជារួម ដោយឡែកសម្រាប់រាជធានីភ្នំពេញ ស្ទើរតែមានម្នាក់ស្លាប់ជាប្រចាំថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនកើតឡើងដោយកត្តា បើកបរល្មើសល្បឿន ,វ៉ាជែងមិនគោរពសិទ្ធិអាទិភាព , បើកបរឋិតក្រោមឥទ្ធិពល នៃជាតិស្រវឹង និងកត្តារថយន្តដឹកទំនិញធ្ង់ៗលើសចំណុះជាដើម ៕ អត្ថបទ ៖ លីហេង

 

អត្ថបទដែលទាក់ទង

អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក​ Lula និងលោក​ Bolsonaro ប៉ះសម្ដី​គ្នា អំឡុង​ការជជែកដេញដោលមុន​ការបោះឆ្នោតនៅប្រេស៊ីល

2026/10/19 03:57:17 pm
​នាយករដ្ឋមន្ត្រីអាល់បានីបដិសេធមិនលាលែងពីតំណែង ខណៈការតវ៉ាហិង្សាឈានចូលដល់ថ្ងៃទី៦
2026/10/19 03:55:34 pm
​អ៊ីរ៉ង់៖ នាវាដឹកប្រេងមួយគ្រឿងដែលបំពានបានផ្ទុះក្រោយបុកគ្រាប់មីននៅច្រកសមុទ្រ Hormuz
2026/10/19 03:54:11 pm
​អ៊ុយក្រែនបាញ់ដ្រូនជាង ១.០០០ គ្រឿងទៅរុស្ស៊ី ខណៈលោក ត្រាំ និងលោក ហ្សេឡិនស្គី បន្តជម្លោះពាក្យសម្តី
2026/10/19 03:53:31 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់​ថ្មី ព្រមានពី «ការខូចខាត​ដ៏​ធំធេង​» ប្រសិនបើអាមេរិកបើកការវាយប្រហារ
2026/10/19 03:53:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm