អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា សហរដ្ឋអាមេរិកកំពុងដឹកនាំបន្ទុកទទួលខុសត្រូវលើទណ្ឌកម្មសកលប្រឆាំងរុស្ស៊ី ខណៈសហភាពអឺរ៉ុបពេលខ្លះបានបង្ហាញការខ្វះការរួបរួមគ្នាលើបញ្ហានេះ។
លោក Zelensky បានប្រាប់សារព័ត៌មាន Fox News កាលពីចុងសប្ដាហ៍នេះថា លោកគិតថា សហរដ្ឋអាមេរិកគឺជាមេគំនិតនៃគោលនយោបាយដាក់ទណ្ឌកម្ម ហើយលោកគិតថា ពួកគេធ្វើបានច្រើនជាងបណ្ដាប្រទេសផ្សេងទៀត។ នេះគឺជាមធ្យោបាយដែលគួរតែធ្វើ ព្រោះនៅពេលនេះពួកគេជាប្រទេសមានអំណាចបំផុត។ លោកមើលឃើញការគាំទ្រដូចគ្នាលើទណ្ឌកម្មពីចក្រភពអង់គ្លេស។ លោក Zelensky បានលើកឡើងថា លោកខាងលិចគួរតែបន្តការបង្កើនសម្ពាធលើក្រុង Moscow និងពិចារណាប្រកបដោយការប្រុងប្រយ័ត្នលើវិធានការណាមួយមានប្រសិទ្ធភាព ហើយវិធានការណាមួយគ្មានប្រសិទ្ធភាព។ លោកថា អ្នកទាំងអស់គ្នាដឹងហើយថា រុស្ស៊ីនៅពេលពួកគេរងទណ្ឌកម្ម ពួកគេតែងស្វែងរកវិធីដើម្បីគេចចេញពីសម្ពាធទណ្ឌកម្មទាំងនោះ៕
អត្ថបទ៖ សុខមាន