សមាជិកថ្មីព្រះខ័នរាជ Tartarotti រកបាន ២គ្រាប់ ក្នុងជ័យជម្នះលើក្រុម Geylang នៃពាន Pre-Season Cup 2026

2026/08/13 10:51:46 am        130

កីឡាករ Johannes Tartarotti សមាជិកថ្មីនៃក្លិបព្រះខ័នរាជស្វាយរៀង រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ២-១ លើក្រុម Geylang International FC របស់សិង្ហបុរី សម្រាប់ការប្រកួតផ្លូវការដំបូង នៃពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 នៅរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជំនួបពានរង្វាន់លក្ខណៈមិត្តភាពនេះ ក្រុមនីមួយៗ ពិសេសព្រះខ័នរាជស្វាយរៀង បានដាក់កីឡាករចំណូលថ្មីជាច្រើនលេង ខណៈវគ្គទី១ ក្រុមម្ចាស់ផ្ទះ រកបាន ២គ្រាប់មុន ដោយខ្សែបម្រើ-ប្រយុទ្ធអូទ្រីស Johannes Tartarotti នៅនាទី២២ និងនាទី៤២ មុនក្រុម Geylang International FC វាយបកបាន ១គ្រាប់វិញ នៅនាទី៦០ ក្រោយការមិនយល់ចិត្តរវាងអ្នកចាំទី និងខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀង តែយ៉ាងណាលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

គួរដឹងថា Johannes Tartarotti គឺជាកូតាកីឡាករបរទេស ដែលក្រុមជើងឯកលីគកំពូលកម្ពុជា បាននាំចូលសម្រាប់ត្រៀមលេងពានរង្វាន់អន្ដរជាតិចំនួន ២ ប៉ុណ្ណោះ គឺពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League 2 និងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ASEAN Club Championship Shopee Cup។ ដូច្នេះអ្នកគាំនឹងមិនបានឃើញវត្តមានរបស់គេ បង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកនោះឡើយ។

សម្រាប់ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Eastern District នាថ្ងៃទី១៨ ខែសីហាខាងមុខ បន្ទាប់ពីក្រុមមកពីហុងកុងនេះ ត្រូវប្រកួតវិលជុំទល់ក្រុម Geylang International នាថ្ងៃទី១៥ ខែសីហា ដើម្បីស្វែងរកក្រុមឈរលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ក្នុងពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀងនេះ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

អត្តពលិក ៨ប្រទេស ត្រៀមចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ាន លើទឹកដីអង្គរ នាសប្ដាហ៍ក្រោយ
2026/08/13 11:13:47 am        97
អ្នកគាំទ្រ ចាត់ទុកពាន Pre-Season ក្នុងស្រុក ដែលមានការចូលរួមពីក្លិបបរទេស បង្ហាញពីភាពរីកចម្រើនបាល់ទាត់កម្ពុជា
2026/08/13 10:10:20 am        152
PSG ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Parma នាំយកអ្នកចាំទីជប៉ុន Zion Suzuki
2026/08/12 04:17:49 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនអ្នកស្លាប់ដោយឧបទ្ទវហេតុលិចទូកនៅប្រទេសហ្ស៊ីមបាវ៉េ កើនឡើងដល់ជាង៤០នាក់

2026/08/13 11:55:39 am
​[UPDATE] កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះរញ្ជួយដីនៅកូឡុំប៊ីចូលដល់ដំណាក់កាលចុងក្រោយ ខណៈអ្នកស្លាប់កើនឡើង
2026/08/13 11:52:09 am
​អង្គការសុខភាពពិភពលោក៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោនឹងក្លាយជាជំងឺដ៏សាហាវបំផុតក្នុងកំណត់ត្រា
2026/08/13 11:48:44 am
​និន្នាការកើនឡើងស្ថានីយសាករថយន្ត EV ដែលនាំ​ឱ្យកម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​អព្យាក្រឹត​កាបូន​ឆ្នាំ២០៥០
2026/08/13 11:46:27 am
​កោះតៃវ៉ាន់ធ្វើសមយុទ្ធកងទ័ពជើងទឹកប្រឆាំងការបិទផ្លូវអំឡុងសមយុទ្ធ ស្ដីពីសង្គ្រាម ខណៈចិនបង្កើនសម្ពាធផ្លូវសមុទ្រ
2026/08/13 11:46:06 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 06:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm