និន្នាការកើនឡើងស្ថានីយសាករថយន្ត EV ដែលនាំ​ឱ្យកម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​អព្យាក្រឹត​កាបូន​ឆ្នាំ២០៥០

2026/08/13 11:46:27 am        195

ភ្នំពេញ៖ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងមាននិន្នាការកើនឡើងជាលំដាប់​ ដែល​ជំរុញឱ្យតម្រូវការស្ថានីយសាករថយន្ត​ EV កាន់តែមានសារៈសំខាន់ ស្របទៅនឹង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលកំពុង​ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យដល់ប្រមាណ ៤០% និង​ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅ​រក​គោល​ដៅ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ២០៥០។

ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ស្រប​ពេល​ដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រក៏ត្រូវបានពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជាមានស្ថានីយ​សាក​យា​នយន្តអគ្គិសនីកើនដល់ប្រមាណ ៤០០ទូសាក នៅទូទាំងប្រទេស​។ នេះបើតាមអគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីក៏បង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស។ ឯកឧត្តម​ ​ផន ​រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បានបញ្ជាក់ថា ​ ​ក្នុង​រយៈពេល​ ​៦​ ​ខែឆ្នាំ​២០២៦​ ​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​សរុប​ ​៧,៦៣២​ ​គ្រឿង​ ក្នុង​នោះ ​រថយន្ត​អគ្គិសនី​មាន​ចំនួន​ ​៦,១៧៤​ ​គ្រឿង​ កើនឡើង ១៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ខណៈ​ដែល ម៉ូតូ​អគ្គិសនី​មាន​ចំនួន​ ​១,២៩៦​ ​គ្រឿង(កើន ៩១%)​ ​និង​ត្រី​ចក្រ​យានយន្ត​មាន​ចំនួន​ ​១៦២​ ​គ្រឿង(កើន ៦៥%)​។

ឯកឧត្តម​ ​ផន ​រឹម បន្តថា ដោយឡែក បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានចុះ​បញ្ជី​​យានយន្ត​អគ្គិសនី កើនដល់​ ​ ​២០,៦០០​ ​គ្រឿង​ ក្នុង​នោះ ​រថយន្ត​មាន​ចំនួន​ ​១៥,២៣៩​ ​គ្រឿង​ ​ម៉ូតូកង់​បី​អគ្គិសនី​មាន​ចំនួន​ ​៨៦២​ ​គ្រឿង​ និង​ម៉ូតូ​អគ្គិសនី​មាន​ចំនួន​ ​៤,៤៩៩​ ​គ្រឿង​។

ចំណែក លោក ព្រឹម សារី អ្នកប្រើប្រាស់រថយន្តអគ្គិសនី ប្រាប់ BTV ថា លោកបានប្តូរពីការប្រើប្រាស់រថយន្តប្រើប្រេងឥន្ធនៈ​ មកប្រើប្រាស់រថយន្តអគ្គិសនីលាយសាំង​ ដោយសារ រថយន្តអគ្គិសនីជួយសន្សំសំចៃថវិកា និងជួយដល់បរិស្ថាន ស្របពេលដែលលោកមើលឃើញពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីកាន់តែទូលំទូលាយនៅទូទាំងប្រទេស​ ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ និងជំរុញការផ្លាស់ប្តូរទៅរកការប្រើប្រាស់យានយន្តដែលប្រើថាមពលអគ្គិសនីកាន់តែច្រើននៅពេលអនាគត។

ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ត្រូវបានគាំទ្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល​ និងការអភិវឌ្ឍវិស័យថាមពល កំពុងជំរុញឱ្យតម្រូវការស្ថានីយសាកមានការកើនឡើង។ ដូច្នេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាក EV នឹងក្លាយជាកត្តាសំខាន់សម្រាប់គាំទ្រការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា។ បើតាម​គោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ រាជរដ្ឋាភិបាលកម្ពុជាមាន​គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅ អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ តាមផែនការរបស់រដ្ឋាភិបាល កម្ពុជាមានគោលដៅបង្កើនសមាមាត្រការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានប្រមាណ ៣៥% ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យបានដល់ ៧០% នៅឆ្នាំ២០៥០៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក​
2026/08/13 01:13:13 pm        118
សម្តេចធិបតី៖ គោលដៅចម្បងនៃការអនុវត្តកាតព្វ​កិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់
2026/08/13 01:07:32 pm        171
អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុង​ដោយព្យាយាមទាញ​ប្រទេសជិតខាងចូល​ដើម្បី​បង្វែរ​ស្ថានការណ៍
2026/08/13 12:45:29 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក​

2026/08/13 01:13:13 pm
​សម្តេចធិបតី៖ គោលដៅចម្បងនៃការអនុវត្តកាតព្វ​កិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់
2026/08/13 01:07:32 pm
​ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm
​អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុង​ដោយព្យាយាមទាញ​ប្រទេសជិតខាងចូល​ដើម្បី​បង្វែរ​ស្ថានការណ៍
2026/08/13 12:45:29 pm
​កម្មវិធីបណ្តុះបណ្តាល TVET ១,៥លាននាក់ ជួយឱ្យយុវជនមានជំនាញច្បាស់លាស់ និងឆាប់មានចំណូល
2026/08/13 12:37:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 06:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm