យុវជន U15 កងយោធពលខេមរភូមិន្ទ ក្រសោបទាំងពានធំ និងឯកត្ដជន​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ នៅចិន

2026/08/13 12:10:00 pm        154

ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានគ្រង​ជើង​ឯកទាំងពានធំ និងពានឯកត្ដជនជាច្រើន ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនឆ្នើម «Silk Road 2026» នៅទីក្រុងឈានចូវ ខេត្តហ្វូជាន ប្រទេសចិន។

បេសកកម្មរបស់ក្រុមយុវជនតំណាងកម្ពុជា ដែលដឹកនាំដោយអ្នកនាង ពៅ សុខា ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់សមាគមចិនឈានចូវនៅកម្ពុជា ដោយ​ព្រឹត្តិការណ៍នេះ មានក្រុមយុវជនប្រមាណ ៦០ក្រុម ចាប់ពីកម្រិតអាយុ ៨ឆ្នាំ ដល់អាយុ​ក្រោម ១៥ឆ្នាំចូលរួម។

ជាលទ្ធផលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានគ្រងជើងឯក ព្រមទាំងក្រសោបបានពានរង្វាន់ឯកត្ដជនជាច្រើន រួមមានពានគ្រូបង្វឹកល្អជាងគេ, ពានរង្វាន់កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ, ពានរង្វាន់កីឡាករល្អជាងគេ និងពានរង្វាន់អ្នកចាំទីល្អជាងគេ។

ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចាត់ទុកជោគជ័យនេះ គឺជាមោទកភាពដ៏ធំធេងសម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងប្រទេសកម្ពុជា ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ទេពកោសល្យ ការខិតខំប្រឹងប្រែង និងវិន័យរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាកម្លាំងស្នូលសម្រាប់ក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm        98
អត្តពលិក ៨ប្រទេស ត្រៀមចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ាន លើទឹកដីអង្គរ នាសប្ដាហ៍ក្រោយ
2026/08/13 11:13:47 am        126
សមាជិកថ្មីព្រះខ័នរាជ Tartarotti រកបាន ២គ្រាប់ ក្នុងជ័យជម្នះលើក្រុម Geylang នៃពាន Pre-Season Cup 2026
2026/08/13 10:51:46 am        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក​

2026/08/13 01:13:13 pm
​សម្តេចធិបតី៖ គោលដៅចម្បងនៃការអនុវត្តកាតព្វ​កិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់
2026/08/13 01:07:32 pm
​ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm
​អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុង​ដោយព្យាយាមទាញ​ប្រទេសជិតខាងចូល​ដើម្បី​បង្វែរ​ស្ថានការណ៍
2026/08/13 12:45:29 pm
​កម្មវិធីបណ្តុះបណ្តាល TVET ១,៥លាននាក់ ជួយឱ្យយុវជនមានជំនាញច្បាស់លាស់ និងឆាប់មានចំណូល
2026/08/13 12:37:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 06:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm