អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា វាមិនមែនជាពេលវេលាត្រឹមត្រូវល្អទេ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាមួយម៉ិកស៊ិក។
លោក ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក លោក អ៊ីនរិក ផេណានីអេតូ នៅក្នុងវិមានប្រធានាធិបតីថា ពួកលោកកំពុងធ្វើការយ៉ាងច្រើន ជាមួយបណ្ដាប្រទេសផ្សេងៗទៀត។ ចិនក៏ជាប្រទេសមួយក្នុងចំណោមនោះដែរ។ ពួកគេចង់បានការពិភាក្សា ប៉ុន្តែពេលនេះមិនមែនជាពេលវេលាសមរម្យនោះទេ។ លោកបានបន្ថែមថា លោកប្រាកដក្នុងចិត្តណាស់ថា ពួកលោកនឹងអានឈានដល់កិច្ចព្រមព្រៀងមួយជាមួយចិន។ នៅក្នុងពេលណាមួយ ពួកលោកនឹងធ្វើការយ៉ាងល្អបំផុតជាមួយចិន។
ទោះបីជាក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងចិនបានផ្ដើមកិច្ចពិភាក្សាលើកដំបូងយ៉ាងណាក្ដី សង្គ្រាមពាណិជ្ជកម្មដែលចេះតែរីកធំឡើងៗ បានរីកសាយកាន់តែខ្លាំងនៅឆ្នាំនេះ ដែលត្រូវបានបញ្ចេះដោយការបង្ខំ ឲ្យតម្លើងពន្ធនាំចូលក្នុងខែមីនា ទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានរីកសាយដល់ប្រទេសកាណាដា, ម៉ិកស៊ិក និងសហភាពអឺរ៉ុបនៅក្នុងខែឧសភា។ បើទោះជាមានការតម្លើងពន្ធ តបតគ្នាទៅវិញទៅមកយ៉ាងណាក្ដី លោក ត្រាំ តែងតែលើកសរសើរពីទំនាក់ទំនងផ្ទាល់ខ្លួន ដ៏កក់ក្ដៅរបស់លោកជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង៕
អត្ថបទ៖ សុខមាន
