អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុង​ដោយព្យាយាមទាញ​ប្រទេសជិតខាងចូល​ដើម្បី​បង្វែរ​ស្ថានការណ៍

2026/08/13 12:45:29 pm        477

អ្នកវិភាគយល់ថា បច្ចុប្បន្នប្រទេសថៃកំពុងជួបបញ្ហាផ្ទៃក្នុង ដោយព្យាយាម​ទាញ​បញ្ហា​ជា​មួយ​ប្រទេស​ជិតខាង ជាពិសេសប្រទេសកម្ពុជាចូលដើម្បីបង្វែរស្ថានការណ៍បញ្ហាផ្ទៃក្នុង។

មាន​ប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ថៃជាប្រទេសមួយមានបញ្ហាផ្ទៃក្នុងច្រើន ដូចដែរយើងបានដឹងហើយថា ប្រទេសថៃ​អនុញ្ញាត​ឱ្យ​ដាំ​ដុះកញ្ចា មានន័យថា ការផលិតគ្រឿងញៀន​នៅ​ប្រទេសថៃ​មាន​ភាព​ទូលំ​ទូលា​យ​ណាស់។​ រីឯការគ្រប់គ្រងអាវុធនៅថៃ គ្មានសណ្តាប់ធ្នាប់នោះទេ ដោយសារពលរដ្ឋមា​ន​សិ​ទ្ធិ​កាន់​កាំ​ភ្លើង​ច្រើន ហើយអ្វីដែរល្បីនៅប្រទេសថៃមួយទៀត គឺសំបូរកន្លែងសប្បាយ អញ្ជឹងពេល​មាន​កន្លែង​សប្បាយ​បែបនេះ បញ្ហាអសន្តិសុខនៅក្នុងប្រទេសក៏មានច្រើនដែរ ដូច្នេះហើយបើប្រទេសថៃអត់មានបញ្ហាជាមួយប្រទេសជិតខាងនោះទេ ជាពិសេសជាមួយប្រទេសកម្ពុជា បញ្ហាទាំងអស់របស់ប្រទេសថៃនឹងបុកទៅផ្ទៃក្នុងប្រទេស ដែលអាចធ្វើឱ្យរង្គោះរង្គើទៅដល់រដ្ឋាភិបាល ឬព្រះបរមរាជវាំងប្រទេសថៃ ពីព្រោះក្នុងចំណោមសារណៈជនរបស់ថៃ ជាពិសេសយុវជនមានគំនិតចង់មានការផ្លាស់ប្តូរ ដូចជាកាលមុនការបោះឆ្នោតឆ្នាំ២០២៣ ក៍មានគណបក្សនយោបាយមួយដែលចង់ឱ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅ នៅក្នុងរាជវាំង និងរាជរដ្ឋាភិបាលថៃ។

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ប្រសិនបើប្រទេសកម្ពុជាមិនខ្លាំងទេ មិនច្បាស់លាស់ ក្នុងការជែកវែកញែក ពន្យល់ ហើយជាពិសេសទឹកចិត្តកងទ័ព សមត្ថភាពកងទ័ព ក្រៅពីនោះ ការកសាងសេដ្ឋកិច្ច និងការកសាងធនធានមនុស្សដែលពូកែ និងមានសមត្ថភាពនៅគ្រប់ផ្នែករបស់រាជរដ្ឋាភិបាល ជារឿងដែលកម្ពុជាត្រូវតែធ្វើ ពីព្រោះថាប្រទេសថៃគ្មានចេតនាណាមួយគោរពដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ គេឈ្លានពានកម្ពុជាហើយ បែរជាចោទកម្ពុជាទៀត ដែលនេះជាយុទ្ធសាស្រ្តដែលគេធ្លាប់បានធ្វើមកលើកម្ពុជា។

តាមរយៈសារព័ត៌មាននៅក្នុងប្រទេសថៃ និងអន្តរជាតិនានា បានចុះផ្សាយពីបញ្ហាផ្ទៃក្នុងប្រទេសថៃនៅអំឡុងឆ្នាំ២០២៦ ជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន៖ ជម្លោះព្រំដែនជាមួយប្រទេសជាតិខាង រាប់បញ្ចូលទាំងប្រទេសកម្ពុជាមួយដែរ, ក្មេងជំទង់បាញ់សម្លាប់មិត្តរួមថ្នាក់ គ្រូបង្រៀន និងអាព្យាបាលនៅក្នុងសាលារៀន, អំពើឃាតកម្មលើជនជាតិរុស្ស៊ីពីរនាក់បងប្អូន, ការក្ស័យធន ឬអាជីវកម្មមួយចំនួនត្រូវបានបិទ,មន្រ្តីអាកាសចរវាយតប់ទេសចរបរទេស និងបញ្ហាគ្រឿងញៀនជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស៊ីរី និងធនាគារពិភពលោកព្រមព្រៀងបង្កើតមូលនិធិស្តារប្រទេសស៊ីរីឡើងវិញ

2026/10/19 04:22:58 pm
​តៃវ៉ាន់ បញ្ជាក់​ថា ខ្លួន​បាន​បណ្តេញនាវាចិន ១៦គ្រឿង ពាក់ព័ន្ធនឹង «សកម្មភាពរំខាន​នៅ​ដែន​សមុទ្រ»
2026/10/19 04:21:18 pm
​អារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើខ្លួន ខណៈអេហ្ស៊ីបកំពុងថ្លឹងថ្លែងផ្តល់ជំនួយយោធា
2026/10/19 04:16:53 pm
​រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm
​លោក Lavrov ៖ រុស្ស៊ីកំពុងស្វែងរកមធ្យោបាយដោះស្រាយជម្លោះរវាងអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ូទី
2026/10/19 04:06:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm