ក្រសួងអប់រំ បន្តព្រមានចាត់វិធានការដាច់ខាតចំពោះ ជនណា​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា​ប្រឡងបាក់ឌុប

2026/08/13 02:26:11 pm        182

ក្រសួងអប់រំ យុវជន និងកីឡា បន្តព្រមានចាត់វិធានការដាច់ខាតតាមផ្លូវច្បាប់ លើ​ជន​ណា​ក៏​ដោយ​ដែលផ្សព្វផ្សាយពីប្រធានវិញ្ញាសា អាត្រាកំណែ សន្លឹកកិច្ចការបេក្ខជន ក៏ដូចជា​សន្លឹក​សម្រង់ពិន្ទុ។ ការព្រមានជាថ្មីនេះ ធ្វើឡើងក្រោយ ការប្រឡងបាក់ឌុបបានបិទបញ្ចប់ទៅ ចូលដល់ដំណើរការកំណែសន្លឹកកិច្ចការ។

ដំណើរការសំណេររយៈពេលពីរថ្ងៃកន្លងផុតទៅយ៉ាងណាក្ដី ក្រសួងអប់រំ យុវជន និងកីឡា នៅតែចេញសារព្រមានចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត លើជនណាក៏ដោយដែលប្រព្រឹត្តិខុសពីការហាមប្រាមរបស់ក្រសួង។ ក្រសួងអប់រំ ហាមមិនឱ្យថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អាត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦។

ក្រសួងអប់រំ ក៏ក្រើនរំលឹកដល់សាធារណជន ត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមិនត្រូវចែករំលែកឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងមិនត្រូវប្រើនិមិត្តសញ្ញា ក្រសួងអប់រំ ដោយគ្មានការអនុញ្ញាតនោះទេ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ច្បាស់ៗក្នុងសន្និសីទកាលពីថ្ងៃទី ៦ សីហា កន្លងទៅថា “យើងទប់ស្កាត់រឿងបែកធ្លាយវិញ្ញាសា តាមរយៈមិនអនុញ្ញាតឱ្យបង្ហោះ មុន និងរហូតដល់ក្នុងដំណើរការប្រឡង រហូតដល់ពេលបញ្ចប់ ប្រកាសលទ្ធផលជាផ្លូវការ។ អ្នកដែលរំលោភលើច្បាប់នេះ នឹងទទួលទោសទណ្ឌ អាចថាយ៉ាងតឹងរឹងបំផុត បញ្ឈប់ការងារ ដាក់ទោសទណ្ឌតាមផ្នែករដ្ឋបាល និងអាចឈានដល់ បើសិនជាខ្លាំង យើងពិចារណាបណ្ដេញពីក្របខណ្ឌតែម្ដង។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១២ សីហា ម្សិលម៉ិញនេះ បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសកំណែ និងបែងចែកភារកិច្ចដំណើរការកំណែ ដល់ប្រធាន អនុប្រធានមណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ការប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ និងបុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង។

ក្រសួងបានរៀបចំ មណ្ឌលកំណែចំនួន ១០ មណ្ឌលនៅរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ។ ដើម្បីធានាដំណើរការកំណែ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព ក្រសួងបានពិនិត្យ និងបំពេញបន្ថែមនូវយន្តការ ការងារមួយចំនួន របស់គណៈកម្មការក្រុមមុខវិជ្ជា ដោយផ្តោតលើ៖(១) ការពិនិត្យកិច្ចការដំបូង (២) ការពិនិត្យនិងផ្ទៀងផ្ទាត់សន្លឹកកិច្ចការបេក្ខជនលើកទី២ (៣) ការកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន (៤) ការរៀបចំនិងការចុះអក្សរសម្ងាត់ (៥) ការចុះអក្សរសម្ងាត់និងលេខរៀងបន្ត (៦) ការការបញ្ចេញដុំកិច្ចការ (៧) ការពង្រឹងយន្តការងាររបស់ក្រុមនីមួយៗ និងជំហាននៃការអនុវត្តការងារផងដែរ។

តាមការគ្រោងក្រសួងអប់រំ នឹងប្រកាសលទ្ធផលបាក់ឌុប ទូទាំងប្រទេសនៅថ្ងៃទី ២ កញ្ញា ២០២៦៕ អត្ថបទ៖​ គឹម ហុក 

 

អត្ថបទដែលទាក់ទង

ឆមាសទី១ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ-ព្យាបាល និង​ផ្ដល់សេវាសម្ភព ទារក កុមារ និងស្ត្រីមានផ្ទៃពោះជិត ៧០ម៉ឺនករណី ក្នុងនោះព្យាបាលកុមារឆ្លងជំងឺគ្រុនឈាមចំនួន ៥ ៨៦៣ នាក់
2026/08/13 04:42:52 pm        10
យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឈានចូលថ្ងៃទី២ ប្រកបដោយភាពរលូន និងសកម្ម
2026/08/13 04:40:05 pm        36
រដ្ឋមន្រ្តីកសិកម្មជំរុញឱ្យមន្ត្រីកសិកម្មឃុំអនុវត្តតួនាទី​ឱ្យបានល្អ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន​
2026/08/13 04:37:08 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆមាសទី១ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ-ព្យាបាល និង​ផ្ដល់សេវាសម្ភព ទារក កុមារ និងស្ត្រីមានផ្ទៃពោះជិត ៧០ម៉ឺនករណី ក្នុងនោះព្យាបាលកុមារឆ្លងជំងឺគ្រុនឈាមចំនួន ៥ ៨៦៣ នាក់

2026/08/13 04:42:52 pm
​យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឈានចូលថ្ងៃទី២ ប្រកបដោយភាពរលូន និងសកម្ម
2026/08/13 04:40:05 pm
​រដ្ឋមន្រ្តីកសិកម្មជំរុញឱ្យមន្ត្រីកសិកម្មឃុំអនុវត្តតួនាទី​ឱ្យបានល្អ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន​
2026/08/13 04:37:08 pm
​ក្រុមហាម៉ាស គាំទ្រជំហររបស់អ៊ីរ៉ង់ដែលថា សង្គ្រាមទាំងអស់នៅក្នុងតំបន់គួរតែបញ្ចប់
2026/08/13 04:33:21 pm
​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សា​ទៅជាសកម្មភាពជាក់ស្តែង
2026/08/13 04:24:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm