Messi មិនប្រាកដថាបន្តអាជីពបាល់ទាត់បានយូរប៉ុណ្ណាបន្ទាប់ពីមរណភាពឪពុក ខណៈ Ronaldo និង Beckham ផ្ញើសាររំលែងទុក្ខ

2026/08/13 02:51:19 pm        122

Lionel Messi បានបង្ហាញភាពមិនប្រាកដប្រជាថា នឹងបន្តលេងបាល់ទាត់រយៈពេលយូរប៉ុណ្ណាទៀត ខណៈលោកបានបង្ហោះសារដ៏រំជួលចិត្ត ដើម្បីគោរពដល់ឪពុកលោក Jorge Messi ដែលបានទទួលមរណភាព។

ឪពុករបស់ Messi លោក Jorge បានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ កាលពីសប្តាហ៍មុន បន្ទាប់ពីមានជំងឺអស់រយៈពេលជាយូរ។

Jorge បានធ្វើជាភ្នាក់ងាររបស់ Messi តាំងពីកីឡាករអាហ្សង់ទីនរូបនេះមានអាយុត្រឹម ១៤ ឆ្នាំ និងបាននៅក្បែររូបគេរហូតដល់ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Messi ដែលឈ្នះពាន Ballon d'Or ៨ លើក បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំមិនដឹងថា ខ្ញុំនឹងធ្វើដូចម្តេច បើគ្មានឪពុកទៀត។ ខ្ញុំមិនដឹងថា ត្រូវបន្តទៅមុខយ៉ាងដូចម្តេចទេ។ ពីមុន ខ្ញុំគ្រាន់តែលេងបាល់ទាត់ ហើយពេលនេះ ខ្ញុំពិតជាមិនប្រាកដថា ខ្ញុំនឹងបន្តលេងបានយូរប៉ុណ្ណាទៀតឡើយ»។

Messi បានបន្តរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយឪពុករបស់លោកថា Jorge បាននៅក្បែរលោកតាំងពីដើមដំបូងនៃអាជីព ហើយអ្នកទាំងពីរបានឆ្លងកាត់ដំណើរជីវិត និងអាជីពជាច្រើនជាមួយគ្នា។

បន្ទាប់ពី Messi បង្ហោះសារដ៏រំជួលចិត្តរំលឹកដល់ឪពុករបស់ខ្លួន Cristiano Ronaldo ក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់មិត្តរួមអាជីពរបស់ខ្លួនផងដែរដោយសរសេរថា៖ «សូមផ្ញើការឱបដ៏កក់ក្តៅមួយទៅកាន់អ្នក និងក្រុមគ្រួសារ ក្នុងគ្រាដ៏លំបាកនេះ Leo»។

ចំណែក David Beckham អតីតកីឡាករជម្រើសជាតិអង់គ្លេស និងជាសហម្ចាស់ក្លិប Inter Miami បានបង្ហោះសារថា៖«ពួកយើងនៅជាមួយអ្នក និងក្រុមគ្រួសាររបស់អ្នកជានិច្ច Leo»៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

PSG ឈ្នះ UEFA Super Cup ជាថ្មី ក្រោយយកឈ្នះ Aston Villa ២-១
2026/08/13 03:25:10 pm        117
Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
2026/08/13 02:16:36 pm        137
ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

2026/08/13 05:30:15 pm
​គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm
​កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm
​ទូរទស្សន៍៖ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសបន្តយូរ សេដ្ឋកិច្ចអង់គ្លេសនៅឆ្នាំ ២០២៧ អាចមានកំណើនតិចតួចបំផុត
2026/08/13 05:17:49 pm
​ប្រទេសជាប់ឆ្នេរសមុទ្រកាសព្យែន ត្រូវតែទប់ស្កាត់ការប៉ុនប៉ងធ្វើឲ្យស្ថានការណ៍នៅសមុទ្រនេះកាន់តែតានតឹង
2026/08/13 05:15:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm